ពួកមហាក្សត្រសោយរាជ្យ ហើយពួកមានបណ្ដាសក្តិក៏សម្រេច សេចក្ដីយុត្តិធម៌ដោយសារយើង
សុភាសិត 8:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកគ្រប់គ្រង និងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយ ដែលនៅផែនដី ក៏គ្រប់គ្រងដោយសារយើងដែរ ព្រះគម្ពីរខ្មែរសាកល ដោយសារតែខ្ញុំ ពួកអ្នកដឹកនាំបានគ្រប់គ្រង គឺពួកអភិជន និងអស់ទាំងចៅក្រមដ៏យុត្តិធម៌។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំ ហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកគ្រប់គ្រង នឹងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយដែលនៅផែនដី ក៏គ្រប់គ្រងដោយសារអញដែរ អាល់គីតាប អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំ ហើយពួកនាម៉ឺនជាចៅក្រមដ៏សុចរិតក៏ដោយសារខ្ញុំដែរ។ |
ពួកមហាក្សត្រសោយរាជ្យ ហើយពួកមានបណ្ដាសក្តិក៏សម្រេច សេចក្ដីយុត្តិធម៌ដោយសារយើង
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប
ព្រះអង្គបានបញ្ជាក់ព្រះបន្ទូល ដែលព្រះអង្គមានព្រះបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកមេដឹកនាំ ដែលគ្រប់គ្រងយើងខ្ញុំ ដោយនាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលមានហេតុការណ៍អ្វីកើតឡើង ដូចជាទុក្ខវេទនាដែលបានកើតដល់ក្រុងយេរូសាឡិមឡើយ។