សុភាសិត 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅពេលព្រលប់ កាលពន្លឺនៅព្រឹលៗនៅឡើយ ឬនៅពេលពាក់កណ្ដាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ ព្រះគម្ពីរខ្មែរសាកល គឺនៅពេលថ្ងៃលិច នៅពេលល្ងាច នៅពាក់កណ្ដាលយប់ងងឹតសូន្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ ឬនៅពេលពាក់កណ្តាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ អាល់គីតាប ពេលនោះ ជាពេលល្ងាច ថ្ងៃកំពុងលិច ហើយយប់ងងឹតក៏ជិតមកដល់។ |
អ្នករាល់គ្នាត្រូវទុកវាដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបឲ្យក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលសម្លាប់វានៅពេលថ្ងៃលិច។
នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា ហើយមានចិត្តពេញដោយឧបាយ។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។