កាលលោកបាននៅស្រុកនោះអស់រយៈពេលយ៉ាងយូរ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន បានក្រឡេកមើលតាមបង្អួច ឃើញលោកអ៊ីសាកកំពុងប្រឡែងជាមួយនាងរេបិកា ជាប្រពន្ធរបស់លោក។
សុភាសិត 7:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតឪពុកបានមើលតាមបង្អួច ហើយតាមប្រឡោះវាំងននទៅ ព្រះគម្ពីរខ្មែរសាកល ដ្បិតពីបង្អួចផ្ទះរបស់ខ្ញុំ ខ្ញុំបានអើតមើលតាមចម្រឹង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះ សម្លឹងទៅផ្លូវកែង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញបានមើលពីបង្អួច ហើយតាមតារាងផ្ទះអញទៅ អាល់គីតាប មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះ សម្លឹងទៅផ្លូវកែង |
កាលលោកបាននៅស្រុកនោះអស់រយៈពេលយ៉ាងយូរ ព្រះបាទអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីន បានក្រឡេកមើលតាមបង្អួច ឃើញលោកអ៊ីសាកកំពុងប្រឡែងជាមួយនាងរេបិកា ជាប្រពន្ធរបស់លោក។
ពេលដែលហិបនៃព្រះយេហូវ៉ាចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីរបស់ស្ដេចសូល ក៏ទតតាមបង្អួចទៅឃើញព្រះបាទដាវីឌ កំពុងតែហក់លោកកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងមានចិត្តប្រមាថមើលងាយដល់ទ្រង់។
ដើម្បីរក្សាឯងឲ្យរួចពីស្រីអាវ៉ាសែ គឺពីស្ត្រីផិតក្បត់ដែលប្រលោម ដោយពាក្យផ្អែមល្ហែម។
ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ ទ្រង់ឈរនៅខាងក្រៅកំផែងហើយ ទ្រង់អើតមើលតាមបង្អួច ហើយក្រឡេកមើលតាមចន្លោះប្រដឹស។
ម្តាយរបស់ស៊ីសេរ៉ាបានសម្លឹងមើលតាមប្រឡោះ ហើយបន្លឺវាចាតាមបង្អួចថា៖ «ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ? ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ?»