ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង
សុភាសិត 30:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសត្វបួនយ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប ព្រះគម្ពីរខ្មែរសាកល មានបួនយ៉ាងដែលតូចនៅលើផែនដី ប៉ុន្តែពួកវាមានប្រាជ្ញាក្រៃលែង គឺ: ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសត្វ៤យ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប អាល់គីតាប មានសត្វបួនយ៉ាង ដែលតូចជាងគេនៅលើផែនដី តែជាសត្វមានប្រាជ្ញាវាងវៃ គឺ: |
ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង
ស្ត្រីគួរខ្ពើមដែលយកប្តីនោះមួយ និងស្រីបម្រើដែលជាអ្នកស៊ីមត៌ក ចៅហ្វាយវាមួយ។
ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង។