ការដែលអាស្រ័យនៅដោយរុងរឿង មិនសមនឹងមនុស្សល្ងីល្ងើទេ លើសពីនេះទៀតនោះ ទាសករក៏មិនសមមានអំណាចលើអ្នកធំដែរ។
សុភាសិត 30:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានការបីមុខ ដែលធ្វើឲ្យផែនដីញ័រ ក៏មានបួនផង ដែលផែនដីទ្រាំមិនបាន ព្រះគម្ពីរខ្មែរសាកល ផែនដីរញ្ជួយនៅក្រោមសេចក្ដីបីយ៉ាង ក៏មិនអាចទ្រាំបាននៅក្រោមសេចក្ដីបួនយ៉ាង គឺ: ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានរឿងបីបួនយ៉ាងដែលធ្វើឲ្យក្រឡាប់ផែនដី ព្រោះផែនដីទ្រាំពុំបាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានសេចក្ដី៣មុខ ដែលធ្វើឲ្យផែនដីញ័រ ក៏មាន៤ផង ដែលផែនដីទ្រាំមិនបាន អាល់គីតាប មានរឿងបីបួនយ៉ាងដែលធ្វើឲ្យក្រឡាប់ផែនដី ព្រោះផែនដីទ្រាំពុំបាន |
ការដែលអាស្រ័យនៅដោយរុងរឿង មិនសមនឹងមនុស្សល្ងីល្ងើទេ លើសពីនេះទៀតនោះ ទាសករក៏មិនសមមានអំណាចលើអ្នកធំដែរ។
ឈ្លើងមានកូនញីពីរ វាស្រែកថា «ឲ្យខ្ញុំ ឲ្យខ្ញុំមក!» មានការបីមុខ ដែលមិនចេះស្កប់ចិត្ត ក៏មានបួនផង ដែលមិនចេះថា «ល្មម» នោះឡើយ
ឯដំណើររបស់ស្រីពេស្យារមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា «ខ្ញុំគ្មានធ្វើបាបអ្វីសោះ»។