ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 28:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​ចម្រើន​សម្បត្តិ​ទ្រព្យ​ខ្លួន ដោយ​យក​ការ ហើយ​ដោយ​ដាក់​បុល នោះ​គឺ​ប្រមូល​ទុក​សម្រាប់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នកដែល​ចម្រើន​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដោយ​ការប្រាក់ និង​ការប្រាក់បន្ថែមដ៏ហួសហេតុ គឺ​ប្រមូលទុក​សម្រាប់​អ្នកដែល​មានចិត្តសប្បុរស​ដល់​អ្នកក្រខ្សត់​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ​ចង​ការ​ប្រាក់​ហួស​កម្រិត ធន‌ធាន​របស់​អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​ចំរើន​សម្បត្តិ​ទ្រព្យ​ខ្លួន ដោយ​យក​ការ ហើយ​ដោយ​ដាក់​បុល នោះ​គឺ​ប្រមូល​ទុក​សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ​ទេ។

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ​ចង​ការ​ប្រាក់​ហួស​កំរិត ធន‌ធាន​របស់​អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។

សូមមើលជំពូក



សុភា‌សិត 28:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​វា​សង​មួយ​ជា​បួន​ជំនួស​ចៀម​នោះ ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​ឥត​ប្រណី​ដូច្នោះ»។


ព្រះ​រាជា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ក៏​សង្គ្រោះ​ជីវិត​មនុស្ស​កម្សត់​ទុគ៌ត​នោះ។


ប្រសិន‌បើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ​ដែល​នៅ​ជា‌មួយ​អ្នក​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។


មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។


អ្នក​ណា​ដែល​មើល​ងាយ​ដល់​អ្នក​ជិត​ខាង ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។


អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដែល​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កម្សត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​វិញ។


មនុស្ស​ក្រី​ក្រ សុទ្ធ​តែ​ត្រូវ​បងប្អូន​ទាំង​អស់​ស្អប់​ទៅ​ហើយ នោះ​ចំណង់បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ឆ្ងាយពី​អ្នក​នោះ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​តាម​ទៅ​អង្វរ​គេ តែ​គេ​គេច​បាត់​អស់។


ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ? វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។


ក៏​ដក​ដៃ​ចេញ​ពី​អំពើ​ទុច្ចរិត ហើយ​មិន​បាន​យក​ការ​ប្រាក់ ឬ​កម្រៃ​អ្វី​ឡើយ គឺ​បាន​សម្រេច​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​មានជីវិត​រស់​នៅ​ជា​មិន​ខាន។


គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កម្រៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា


មិន​ត្រូវ​យក​ការ​ប្រាក់ ឬ​គិត​កម្រៃ​ពី​គេ​ឡើយ គឺ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​នៃ​អ្នក​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​នៅ​ជា​មួយ​អ្នក​ផង