ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានតម្រិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។
សុភាសិត 26:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សដែលបញ្ឆោតអ្នកជិតខាង រួចពោលថា «ខ្ញុំគ្រាន់តែធ្វើលេងទេតើ» ព្រះគម្ពីរខ្មែរសាកល មនុស្សដែលបោកបញ្ឆោតអ្នកជិតខាងរបស់ខ្លួន ហើយនិយាយថា៖ “តើខ្ញុំមិនមែនលេងសើចឬ?” ក៏ជាយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនោះប្រៀបដូចជាមនុស្សកំរោលចូល ដែលចោលអង្កត់អុសជុំវិញខ្លួន ហើយបាញ់ព្រួញ ដើម្បីសម្លាប់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះប្រៀបដូចជាមនុស្សឆ្កួតដែលបោះកំចាយអង្កត់ឧសកំពុងឆេះ ព្រមទាំងព្រួញ នឹងសេចក្ដីស្លាប់ផង អាល់គីតាប អ្នកនោះប្រៀបដូចជាមនុស្សកំរោលចូល ដែលចោលអង្កត់អុសជុំវិញខ្លួន ហើយបាញ់ព្រួញ ដើម្បីសម្លាប់គេ។ |
ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានតម្រិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។
មនុស្សល្ងីល្ងើតែងសើចចំអក នឹងតង្វាយលើកលែងទោស តែមនុស្សទៀងត្រង់ នោះគាប់ព្រះហឫទ័យព្រះវិញ។
ឯការចម្កួតជាអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង ដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់ឯងដែរ។
ឯរឿងគួរខ្មាស ពាក្យសម្ដីចម្កួត និងពាក្យសម្ដីអាសគ្រាម ក៏មិនត្រូវឲ្យមានដែរ គឺត្រូវពោលពាក្យអរព្រះគុណវិញ។
គេរងទុក្ខជាឈ្នួលនៃអំពើទុច្ចរិតរបស់គេ។ គេរាប់ការនោះជាសេចក្ដីត្រេកត្រអាល ដើម្បីអរសប្បាយនៅពេលថ្ងៃ។ គេជាស្នាមប្រឡាក់ និងជាសេចក្ដីស្មោកគ្រោក ដោយត្រេកអរនឹងសេចក្ដីបញ្ឆោតរបស់ខ្លួន កាលគេជប់លៀងជាមួយអ្នករាល់គ្នា។