មនុស្សខូចអាក្រក់ រកតែបះបោរម៉្យាងប៉ុណ្ណោះ ដូច្នេះ នឹងត្រូវមានអ្នកបម្រើយ៉ាងសាហាវ ចេញមកទាស់នឹងគេ។
សុភាសិត 26:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ ព្រះគម្ពីរខ្មែរសាកល ដូចដែលអ្នកដែលចាប់ត្រចៀកឆ្កែជាយ៉ាងណា អ្នកដើរកាត់ដែលជ្រៀតជ្រែកទៅក្នុងជម្លោះដែលមិនមែនជារបស់ខ្លួន ក៏ជាយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជ្រៀតជ្រែកចូលក្នុងជម្លោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលកំពុងតែដើរតាមផ្លូវ ព្រមទុកឲ្យខ្លួនក្តៅក្រហាយ ដោយការឈ្លោះប្រកែករបស់អ្នកដទៃ នោះធៀបដូចជាមនុស្សដែលចាប់ត្រចៀកឆ្កែ អាល់គីតាប ជ្រៀតជ្រែកចូលក្នុងជំលោះរបស់អ្នកដទៃ ប្រៀបដូចជាដេញចាប់ត្រចៀកឆ្កែ ដែលកំពុងរត់។ |
មនុស្សខូចអាក្រក់ រកតែបះបោរម៉្យាងប៉ុណ្ណោះ ដូច្នេះ នឹងត្រូវមានអ្នកបម្រើយ៉ាងសាហាវ ចេញមកទាស់នឹងគេ។
បបូរមាត់មនុស្សល្ងីល្ងើ តែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។
អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើ គេចេះតែរករឿងវិញ។
ទ្រង់ឆ្លើយតបថា៖ «ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សម្រាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?»