ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 25:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ និង​ជើង​ពិការ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ការទុកចិត្ត​លើ​មនុស្ស​ក្បត់​ក្នុង​ថ្ងៃ​នៃ​ទុក្ខវេទនា ប្រៀបដូចជា​ធ្មេញ​ដែល​បាក់ ឬ​ជើង​ដែល​ញញីញញ័រ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ ហើយ​ជើង​ដែល​ថ្លស់​លាស​ចេញ។

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។

សូមមើលជំពូក



សុភា‌សិត 25:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​ច្រៀង​ចម្រៀង ឲ្យ​អ្នក​កើត​ទុក្ខ​ស្តាប់ នោះ​ដូច​ជា​ដោះ​អាវ​នៅ​រដូវ​ងារ ឬ​ដូច​ជា​ចាក់​ទឹក​ខ្មេះ​ទៅ​លើមុខ​របួស។


ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​យើង​ហៅ​គេ​ថា «រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម»។


មើល៍! អ្នក​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ។


ពេល​ខ្ញុំ​ឆ្លើយ​ការ​ពារ​ខ្លួន​លើក​ដំបូង គ្មាន​អ្នក​ណា​ម្នាក់​ឈរ​ខាង​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ​កុំ​ប្រកាន់​ទោស​គេ​ឡើយ!