ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។
សុភាសិត 24:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ ព្រះគម្ពីរខ្មែរសាកល កូនរបស់ខ្ញុំអើយ ចូរកោតខ្លាចព្រះយេហូវ៉ា និងស្ដេច ក៏កុំសេពគប់ជាមួយពួកបះបោរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្ដេច។ កុំចូលដៃនឹងអ្នកបះបោរឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំឲ្យឯងសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ អាល់គីតាប កូនអើយ ចូរគោរពអុលឡោះតាអាឡា និងគោរពស្ដេច។ កុំចូលដៃនឹងអ្នកបះបោរឡើយ |
ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។
បន្ទាប់មក ពួកភ្ញៀវរបស់អ័ដូនីយ៉ាមានសេចក្ដីតក់ស្លុតទាំងអស់គ្នា ក៏ក្រោកឡើងចេញទៅតាមផ្លូវរបស់គេរៀងខ្លួន។
កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា៖ «តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ? យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះ ដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ
ពួកអ៊ីស្រាអែលបានឃើញការយ៉ាងធំ ដែលព្រះយេហូវ៉ាបានធ្វើទាស់នឹងសាសន៍អេស៊ីព្ទ ហើយបណ្ដាជនក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយពួកគេជឿដល់ព្រះយេហូវ៉ា និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
មនុស្សខូចអាក្រក់ រកតែបះបោរម៉្យាងប៉ុណ្ណោះ ដូច្នេះ នឹងត្រូវមានអ្នកបម្រើយ៉ាងសាហាវ ចេញមកទាស់នឹងគេ។
កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ។
គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។
ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ
គាត់និយាយទៅពួកខ្លួនថា៖ «សូមព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះដល់ចៅហ្វាយរបស់ខ្ញុំ ដែលព្រះអង្គបានចាក់ប្រេងតាំង ដោយលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ»។