គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះនឹងកម្ចាត់របស់ទាំងនោះ ចេញពីពោះគេ។
សុភាសិត 23:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាហារដែលអ្នកបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកទៅ។ ព្រះគម្ពីរខ្មែរសាកល សូម្បីតែអាហារមួយម៉ាត់ដែលអ្នកបានហូប ក៏អ្នកនឹងក្អួតចេញ ហើយខ្ជះខ្ជាយពាក្យសម្ដីផ្អែមរបស់អ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក អ្នកនឹងខ្ជាក់អាហារនោះចោល ហើយពាក្យទន់ភ្លន់របស់អ្នកក្លាយទៅជាអសាបង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាហារដែលឯងបានបរិភោគចូលទៅ នោះនឹងក្អួតមកវិញ ហើយនឹងបាត់ពាក្យសំដីផ្អែមល្ហែមរបស់ឯងទៅ។ អាល់គីតាប ក្រោយមក អ្នកនឹងខ្ជាក់អាហារនោះចោល ហើយពាក្យទន់ភ្លន់របស់អ្នកក្លាយទៅជាអសាបង់។ |
គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះនឹងកម្ចាត់របស់ទាំងនោះ ចេញពីពោះគេ។
កុំនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញា នៃពាក្យសម្ដីអ្នក។
តើឯងរកបានឃ្មុំហើយឬ ចូរបរិភោគតែល្មមសមគួរចុះ ក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញ។
ដ្បិតទោះទាំងពួកបងប្អូនអ្នក និងក្រុមគ្រួសាររបស់អ្នក ក៏បានក្បត់នឹងអ្នកដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយអ្នក តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយ ក៏មិនត្រូវជឿតាមគេឡើយ។