ដូច្នេះ អ្នកសំណព្វរបស់ព្រះចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ប្រយ័ត្ន កុំយាងទៅតាមទីមួយនោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ»។
សុភាសិត 22:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនេត្ររបស់ព្រះយេហូវ៉ារក្សាទុកនូវតម្រិះ តែព្រះអង្គបំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់វិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះនេត្ររបស់ព្រះយេហូវ៉ាថែរក្សាចំណេះដឹង ប៉ុន្តែព្រះអង្គបំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់តែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនេត្រនៃព្រះយេហូវ៉ារក្សាទុកនូវដំរិះ តែទ្រង់បំផ្លាញពាក្យសំដីរបស់មនុស្សក្បត់វិញ។ អាល់គីតាប អុលឡោះតាអាឡាតែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែទ្រង់ផ្ចាញ់ផ្ចាលពាក្យសំដីរបស់មនុស្សពាល។ |
ដូច្នេះ អ្នកសំណព្វរបស់ព្រះចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ប្រយ័ត្ន កុំយាងទៅតាមទីមួយនោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ»។
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់។ ដ្បិតពីនេះទៅមុខ នឹងមានចម្បាំងជានិច្ច»។
ដូច្នេះ យើងក៏បានអធិស្ឋានដល់ព្រះនៃយើង ហើយចាត់ចែងឲ្យមានអ្នកយាមល្បាត ដើម្បីការពារទាំងយប់ទាំងថ្ងៃ។
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវរបស់គេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
អ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធ ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ ស្តេចនឹងសូមអ្នកនោះធ្វើជាមិត្តសម្លាញ់។
មនុស្សខ្ជិលច្រអូសពោលថា «មានសិង្ហមួយនៅខាងក្រៅហើយ បើខ្ញុំចេញទៅ វានឹងសម្លាប់ខ្ញុំនៅកណ្ដាលផ្លូវ»។
តែប្រសិនបើមកពីព្រះវិញ នោះបងប្អូនពុំអាចនឹងបំផ្លាញគេបានទេ ក្រែងបងប្អូនជាប់ទោសជាអ្នកប្រឆាំងនឹងព្រះ!» ដូច្នេះ គេក៏យល់ព្រមតាមគំនិតរបស់លោក
ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។