អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។
សុភាសិត 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។ ព្រះគម្ពីរខ្មែរសាកល នេះគឺដើម្បីឲ្យអ្នកបានដើរក្នុងផ្លូវរបស់មនុស្សល្អ ហើយបានរក្សាគន្លងរបស់មនុស្សសុចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អ និងយកតម្រាប់តាមមនុស្សសុចរិត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត អាល់គីតាប ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អ និងយកតម្រាប់តាមមនុស្សសុចរិត |
អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។
ទូលបង្គំជាមិត្តភក្តិនៃអស់អ្នក ដែលកោតខ្លាចព្រះអង្គ និងអស់អ្នកដែលកាន់តាម ព្រះឱវាទរបស់ព្រះអង្គ។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់
តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរអ្នករាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលមានផ្លូវណាដែលល្អ រួចដើរតាមផ្លូវនោះចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង តែគេប្រកែកថា៖ យើងរាល់គ្នាមិនព្រមដើរតាមទេ។
ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្ដើយឡើយ គឺឲ្យត្រាប់តាមអស់អ្នកដែលទទួលបានព្រះបន្ទូលសន្យាទុកជាមត៌ក ដោយមានជំនឿ និងសេចក្ដីអត់ធ្មត់វិញ។
ប្អូនស្ងួនភ្ងាអើយ មិនត្រូវត្រាប់តាមអំពើអាក្រក់ឡើយ គឺត្រូវត្រាប់តាមអំពើល្អវិញ។ អ្នកណាដែលប្រព្រឹត្តល្អ អ្នកនោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ មិនដែលបានឃើញព្រះឡើយ។