ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងមាំមួនដល់គេ សេចក្ដីហិនវិនាសរបស់មនុស្សក្រ គឺជាសេចក្ដីទាល់ក្ររបស់គេ។
សុភាសិត 18:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។ ព្រះគម្ពីរខ្មែរសាកល ទ្រព្យសម្បត្តិរបស់អ្នកមានជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ ហើយដូចជាកំពែងដ៏ខ្ពស់ក្នុងការស្រមើស្រមៃរបស់ខ្លួនគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ។ អាល់គីតាប រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយ ដែលមានកំពែងរឹងមាំ។ គេនឹកស្មានថា សម្បត្តិនេះជាកំពែងការពារខ្លួនគេឲ្យបានសុខ។ |
ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងមាំមួនដល់គេ សេចក្ដីហិនវិនាសរបស់មនុស្សក្រ គឺជាសេចក្ដីទាល់ក្ររបស់គេ។
ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
មុននឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។
មនុស្សអ្នកមាន គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញា តែមនុស្សក្រដែលមានយោបល់ នឹងស្ទង់មើលឲ្យស្គាល់គេបាន។
ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។
ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាកសពរបស់មនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ តាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
ដ្បិតថ្មដារបស់គេមិនដូចជាថ្មដារបស់យើងទេ សូម្បីតែខ្មាំងសត្រូវរបស់យើង ក៏ទទួលស្គាល់ដូច្នេះដែរ។