បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាស របស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ
សុភាសិត 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលសើចចំអកដាក់អ្នកក្រីក្រ គឺត្មះតិះដៀលព្រះសូនបង្កើតរបស់ខ្លួន; អ្នកដែលអរសប្បាយនឹងសេចក្ដីអន្តរាយរបស់គេ នឹងមិនរួចទោសឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។ អាល់គីតាប អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថអុលឡោះដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។ |
បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាស របស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ
៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ បានបំផ្លាញទូលបង្គំ ហើយដំណៀលទាំងប៉ុន្មាន របស់អស់អ្នកតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។
ទូលបង្គំមិនបានរត់គេចពីការធ្វើជា គង្វាលតាមព្រះអង្គឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ព្រះអង្គជ្រាបហើយពាក្យដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់យើង ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាលដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង
សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើអ្នក ហើយអ្នកនឹងត្រូវកាត់ចេញជារៀងរហូត ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
ដ្បិតដែលអ្នកបានផឹកនៅលើភ្នំបរិសុទ្ធរបស់យើងជាយ៉ាងណា អស់ទាំងសាសន៍នៅជុំវិញអ្នកក៏នឹងផឹកយ៉ាងនោះដែរ គេនឹងផឹក ហើយគេនឹងលេបចូលទៅ រួចគេនឹងបានដូចជាសាសន៍ដែលមិនធ្លាប់មាន។
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន?