រួចអំពីនោះមក អាប់សាឡុមចាត់ចែងរទេះ និងសេះ ហើយមនុស្សហាសិបនាក់ សម្រាប់រត់ខាងមុខទ្រង់
សុភាសិត 17:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលចូលចិត្តនឹងការឈ្លោះប្រកែក នោះឈ្មោះថាជាអ្នកស្រឡាញ់អំពើបាបហើយ ចំណែកអ្នកណាដែលលើកខ្លួនឲ្យខ្ពស់ នោះជាអ្នកស្វែងរកតែសេចក្ដីហិនវិនាស។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលស្រឡាញ់ការបំពាន គឺស្រឡាញ់ជម្លោះ; អ្នកដែលលើកទ្វាររបស់ខ្លួនឲ្យខ្ពស់ គឺស្វែងរកសេចក្ដីអន្តរាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលចូលចិត្តនឹងការឈ្លោះប្រកែក នោះឈ្មោះថាជាអ្នកស្រឡាញ់អំពើបាបហើយ ចំណែកអ្នកណាដែលលើកខ្លួនឲ្យខ្ពស់ នោះជាអ្នកស្វែងរកតែសេចក្ដីហិនវិនាស។ អាល់គីតាប អ្នកដែលចូលចិត្តសន្សំរឿងរមែងចូលចិត្តអំពើបាប អ្នកណានិយាយអួតបំប៉ោង អ្នកនោះស្វែងរកមហន្តរាយ។ |
រួចអំពីនោះមក អាប់សាឡុមចាត់ចែងរទេះ និងសេះ ហើយមនុស្សហាសិបនាក់ សម្រាប់រត់ខាងមុខទ្រង់
នៅពេលនោះ អ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីតក៏លើកខ្លួនឡើង ដោយពោលថា៖ «យើងនឹងធ្វើជាស្តេច» ទ្រង់បានត្រៀមរទេះចម្បាំង និងពួកពលសេះ ព្រមទាំងមនុស្សហាសិបនាក់ ឲ្យរត់នាំមុខទ្រង់។
ការចាប់ផ្តើមប្រកាន់គ្នា ប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរដកខ្លួនថយចេញពីការទាស់គ្នា មុនដែលកើតមានជម្លោះ។
មុននឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។
ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
បើអ្នកមានប្រាជ្ញា គេកើតមានរឿងនឹងមនុស្សចម្កួត ទោះបើអ្នកនោះខឹង ឬសើចក្តី គង់តែឥតមានសេចក្ដីសុខវិញឡើយ។
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។