តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកម្លាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ?
សុភាសិត 14:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកម្លាំងគោនោះឯង ដែលនឹងចម្រើនកើនឡើងបាន។ ព្រះគម្ពីរខ្មែរសាកល ពេលដែលគ្មានគោ ស្នូកសត្វក៏ទទេ ប៉ុន្តែផលដ៏ច្រើន ចេញពីកម្លាំងរបស់គោ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាគ្មានគោភ្ជួរស្រែ អ្នកនោះក៏គ្មានស្រូវដាក់ក្នុងជង្រុកដែរ។ គេទទួលបានភោគផលច្រើន ដោយសារកម្លាំងរបស់គោ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកំឡាំងគោនោះឯង ដែលនឹងចំរើនកើនឡើងបាន។ អាល់គីតាប អ្នកណាគ្មានគោភ្ជួរស្រែ អ្នកនោះក៏គ្មានស្រូវដាក់ក្នុងជង្រុកដែរ។ គេទទួលបានភោគផលច្រើន ដោយសារកម្លាំងរបស់គោ។ |
តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកម្លាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ?
សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។
ការភ្ជួររាស់របស់មនុស្សក្រីក្រ នោះរមែងបង្កើតអាហារជាច្រើន តែត្រូវមានគេបំផ្លាញវិញ ដោយខ្វះសេចក្ដីយុត្តិធម៌។
មាត់របស់មនុស្សល្ងីល្ងើ មានរំពាត់សម្រាប់បង្ក្រាបអំនួតរបស់វា តែបបូរមាត់របស់មនុស្សមានប្រាជ្ញា តែងការពារខ្លួនវិញ។
យើងបានធ្វើឲ្យអ្នករាល់គ្នាមានធ្មេញស្អាត នៅគ្រប់ទាំងទីក្រុងរបស់អ្នក ហើយឲ្យខ្វះអាហារនៅគ្រប់ទីកន្លែងរបស់អ្នក ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នានៅតែមិនព្រម វិលត្រឡប់មករកយើងដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។