អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្ដាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ។
សុភាសិត 14:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់របស់មនុស្សល្ងីល្ងើ មានរំពាត់សម្រាប់បង្ក្រាបអំនួតរបស់វា តែបបូរមាត់របស់មនុស្សមានប្រាជ្ញា តែងការពារខ្លួនវិញ។ ព្រះគម្ពីរខ្មែរសាកល មាត់របស់មនុស្សល្ងីល្ងើ នាំមកនូវរំពាត់សម្រាប់ខ្នងរបស់ខ្លួន រីឯបបូរមាត់របស់មនុស្សមានប្រាជ្ញា រក្សាខ្លួនគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាង រីឯពាក្យសម្ដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងមាត់របស់មនុស្សល្ងីល្ងើ នោះមានរំពាត់សំរាប់បង្ក្រាបសេចក្ដីអំនួតរបស់វា តែបបូរមាត់មនុស្សប្រាជ្ញនឹងការពារខ្លួនគេវិញ។ អាល់គីតាប មនុស្សល្ងង់ខ្លៅហាមាត់និយាយតែពាក្យអួតអាង រីឯពាក្យសំដីរបស់អ្នកប្រាជ្ញតែងតែការពារខ្លួន។ |
អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្ដាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ។
ព្រះយេហូវ៉ានឹងកាត់អស់ទាំងបបូរមាត់ បញ្ចើចបញ្ចើចេញ ព្រមទាំងអណ្ដាតដែលអួតអាងយ៉ាងសម្បើម
សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។
៙ ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្ដាលអស់អ្នក ដែលចង់លេបត្របាក់ទូលបង្គំ ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។
ពាក្យសម្ដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកម្ចាយឈាម តែមាត់របស់មនុស្សទៀងត្រង់ នឹងជួយឲ្យគេរួចវិញ។
អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកម្លាំងគោនោះឯង ដែលនឹងចម្រើនកើនឡើងបាន។
បបូរមាត់មនុស្សល្ងីល្ងើ តែងតែស៊កចូលក្នុងសេចក្ដីឈ្លោះប្រកែកគ្នា ហើយមាត់វាតឿនតែរំពាត់ទេ។
មាត់របស់មនុស្សល្ងីល្ងើ ជាហេតុនាំឲ្យខ្លួនត្រូវវិនាសទៅ ហើយបបូរមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរ។
ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ មានឈ្មោះជាអ្នកចំអក គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ និងសេចក្ដីអំនួតទទេ។
អ្នកណាដែលសាបព្រោះអំពើទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះ នឹងសាបសូន្យទៅ។
អ្នកណាដែលមានចិត្តធំ នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
ក៏ចង់ដឹងអំពីដំណើរស្នែងដប់នៅលើក្បាលវា និងពីស្នែងមួយទៀតដែលដុះឡើង ហើយធ្វើឲ្យស្នែងបីមុនដួលនៅមុខវា ជាស្នែងមួយដែលមានភ្នែក និងមាត់ដែលពោលពាក្យធំៗ ហើយមើលទៅហាក់ដូចជាធំជាងស្នែងឯទៀតៗ។
គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។
ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។
ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដោយអត់ធ្មត់ យើងនឹងរក្សាអ្នកឲ្យរួចពីគ្រាលំបាក ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងពួកអ្នកដែលនៅលើផែនដី។
កុំពោលពាក្យអំនួតលើសលុបដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសចេញពីមាត់ឯងឡើយ ព្រោះព្រះយេហូវ៉ាជាព្រះជ្រាបទាំងអស់ គឺព្រះអង្គហើយដែលថ្លឹងអស់ទាំងអំពើ។