ម្តេចក៏អ្នកថាជាប្អូន ហើយទុកឱកាសឲ្យយើងបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ? នេះនែប្រពន្ធរបស់អ្នក ឥឡូវនេះ ចូរយកនាងចេញពីទីនេះទៅ!»។
សាស្តា 9:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងការងារដែលអ្នកធ្វើនោះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះចូរទៅចុះ ឲ្យបរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយ អាល់គីតាប ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតអុលឡោះគាប់ចិត្តនឹងការងារដែលអ្នកធ្វើនោះហើយ។ |
ម្តេចក៏អ្នកថាជាប្អូន ហើយទុកឱកាសឲ្យយើងបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ? នេះនែប្រពន្ធរបស់អ្នក ឥឡូវនេះ ចូរយកនាងចេញពីទីនេះទៅ!»។
នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនត្រឡប់ទៅវិញ គេក៏ថ្វាយព្រះពរព្រះរាជា រួចវិលទៅលំនៅដ្ឋានរបស់គេវិញរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
មនុស្សតែងជប់លៀង ដើម្បីឲ្យបានសើចសប្បាយ ហើយស្រាទំពាំងបាយជូរនាំឲ្យចិត្តរីករាយ តែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បាន។
បើមនុស្សណារស់នៅបានយូរឆ្នាំ គួរមានអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្ដីងងឹតដែរ ព្រោះនឹងមានច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។
នេះហើយជាការដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ី ហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់មួយជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន។
នៅគ្រាដែលមានសេចក្ដីចម្រើន ចូរមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី ចូរពិចារណាវិញ ព្រះបានដាក់ទាំងពីរនោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកនៅពេលក្រោយ។
ដូច្នេះ ខ្ញុំឲ្យតម្លៃលើការសប្បាយ ព្រោះនៅក្រោមថ្ងៃនេះ គ្មានអ្វីប្រសើសម្រាប់មនុស្សជាជាងការស៊ីផឹក និងមានចិត្តរីករាយនោះទេ ដ្បិតមានតែការទាំងនេះ ដែលជាផលពីការនឿយហត់របស់ខ្លួន ដែលនឹងនៅជាប់រាល់ថ្ងៃអស់មួយជីវិតរបស់ខ្លួន ដែលព្រះបានប្រទានឲ្យរស់នៅក្រោមថ្ងៃ។
បន្ទាប់មក សង្ឃត្រូវគ្រវីតង្វាយទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ តង្វាយទាំងនេះជាចំណែកមួយដ៏បរិសុទ្ធសម្រាប់សង្ឃ រួមទាំងទ្រូងដែលគ្រវី និងស្មាដែលថ្វាយនោះផង។ បន្ទាប់មក ទើបអ្នកណាសារីតនោះអាចបរិភោគស្រាទំពាំងបាយជូរបាន។
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ ចូរនាងទៅចុះ អារក្សបានចេញពីកូនស្រីនាងហើយ»។
ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ!» បុរសនោះក៏ជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយចេញដំណើរទៅ។
គឺគ្រប់ទាំងសាសន៍ អ្នកណាដែលគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តសេចក្តីសុចរិត ព្រះអង្គទទួលអ្នកនោះ។
អ្នករាល់គ្នាត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីរបស់អ្នក ព្រមទាំងពួកលេវីដែលរស់នៅក្នុងទីក្រុងរបស់អ្នក ដ្បិតពួកលេវីគ្មានចំណែក គ្មានមត៌កនៅជាមួយអ្នករាល់គ្នាទេ»។
នៅទីនោះ អ្នករាល់គ្នាត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នក និងគ្រួសាររបស់អ្នក ត្រូវអរសប្បាយក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន ជារបស់ល្អទាំងប៉ុន្មានដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរអ្នក។
ពេលលោកបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្ដាប់ស្រូវ រួចនាងលបចូលទៅបើកផួយពីខាងចុងជើងលោកដេកទៅ។