ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​យល់​ថា ប្រាជ្ញា​វិសេស​ជាង​កម្លាំង ប៉ុន្តែ គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នោះ​ខ្ញុំ​ពោលថា​៖ “ប្រាជ្ញា​ប្រសើរ​ជាង​កម្លាំង”។ ប៉ុន្តែ​ប្រាជ្ញា​របស់​បុរស​ក្រីក្រ​នោះ ត្រូវបាន​មើលងាយ ហើយ​គេ​ក៏​លែង​ស្ដាប់តាម​ពាក្យ​របស់គាត់​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​យល់​ថា ប្រាជ្ញា​ប្រសើរ​ជាង​ចិត្ត​ក្លា‌ហាន​អង់‌អាច។ ប៉ុន្តែ ប្រាជ្ញា​របស់​ជន​ក្រីក្រ​តែងតែ​ត្រូវ​គេ​មើល‌ងាយ ហើយ​ពាក្យ​សម្ដី​របស់​ជន​ក្រីក្រ​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កំឡាំង ប៉ុន្តែគេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​យល់​ថា ប្រាជ្ញា​ប្រសើរ​ជាង​ចិត្ត​ក្លា‌ហាន​អង់‌អាច។ ប៉ុន្តែ ប្រាជ្ញា​របស់​ជន​ក្រីក្រ​តែងតែ​ត្រូវ​គេ​មើល‌ងាយ ហើយ​ពាក្យ​សំដី​របស់​ជន​ក្រីក្រ​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។

សូមមើលជំពូក



សាស្តា 9:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្ដី​ហិន​វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្ដី​ទាល់​ក្រ​របស់​គេ។


ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ នាំ​ឲ្យ​កម្លាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។


មនុស្ស​មាន​ប្រាជ្ញា​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ដែល​មាន​តម្រិះ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង


ការ​ជួយ​គំនិត​ជា​របស់​ផង​យើង ព្រម​ទាំង​ការ​ទាំង​អស់​ដែល​មាន​ប្រ‌យោជន៍​ផង យើង​ជា​តួ​យោបល់ ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែរ


បើ​ដែក​រិល ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កម្លាំង​ខ្លាំង រីឯ​ប្រាជ្ញា​តែង​ជួយ​ឲ្យ​មាន​ជោគជ័យ។


ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការពារ​ខ្លួន​ដែរ ប៉ុន្តែ អ្វី​ដែល​វិសេស​ជាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត របស់​ពួក​អ្នក​មាន​ប្រាជ្ញា​ឲ្យ​គង់​នៅ។


ប្រាជ្ញា​រមែង​ជា​កម្លាំង​ដល់​មនុស្ស​មាន​ប្រាជ្ញា ជា​ជាង​អ្នក​គ្រប់‌គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​មួយ


ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចម្បាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់ រមែង​បំផ្លាញ​ការ​ល្អ​ជា​ច្រើន។