កាអ៊ីនបានបបួលអេបិលជាប្អូនថា៖ «តោះយើង ចេញទៅឯចម្ការ» ហើយកាលគេនៅឯចម្ការ កាអ៊ីនក៏ស្ទុះទៅសម្លាប់អេបិលជាប្អូន ឲ្យស្លាប់ទៅ។
សាស្តា 4:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើពួកគេដួល ម្នាក់អាចលើកគូកនរបស់ខ្លួនឲ្យងើបឡើងវិញបាន; ប៉ុន្តែវេទនាដល់អ្នកដែលនៅម្នាក់ឯងហើយ! ប្រសិនបើគេដួល គឺគ្មានម្នាក់ទៀតលើកគេឲ្យងើបឡើងវិញឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួល គ្មាននរណាជួយលើកទេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ អាល់គីតាប ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួល គ្មាននរណាជួយលើកទេ! |
កាអ៊ីនបានបបួលអេបិលជាប្អូនថា៖ «តោះយើង ចេញទៅឯចម្ការ» ហើយកាលគេនៅឯចម្ការ កាអ៊ីនក៏ស្ទុះទៅសម្លាប់អេបិលជាប្អូន ឲ្យស្លាប់ទៅ។
លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ ព្រះបាទដាវីឌចាត់គេឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយារបស់ស្ដេច ហើយបង្កើតបានបុត្រាមួយអង្គថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។
ហើយខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ មានកូនប្រុសពីរ វាឈ្លោះគ្នានៅឯចម្ការ ឥតមានអ្នកណានឹងញែកចេញពីគ្នាឡើយ ហើយមួយបានវាយមួយស្លាប់ទៅ។
លោកម៉ូសេសួរលោកអើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ដូច្នេះ?»
មួយទៀត បើដេកមានគ្នាពីរនាក់ ក៏បានកក់ក្តៅ តែបើដេកតែម្នាក់ឯង តើធ្វើដូចម្តេចឲ្យកក់ក្តៅបាន?
មានពីរនាក់ វិសេសជាងនៅតែឯង ព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅរកដាវីឌនៅហូរ៉េសា ជួយចម្រើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង។