លោកុប្បត្តិ 4:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 កាអ៊ីនបានបបួលអេបិលជាប្អូនថា៖ «តោះយើង ចេញទៅឯចម្ការ» ហើយកាលគេនៅឯចម្ការ កាអ៊ីនក៏ស្ទុះទៅសម្លាប់អេបិលជាប្អូន ឲ្យស្លាប់ទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 បន្ទាប់មក កាអ៊ីននិយាយជាមួយអេបិលប្អូនប្រុសរបស់ខ្លួន។ លុះក្រោយមកមានកើតឡើងដូច្នេះ: នៅពេលពួកគេនៅទីវាល កាអ៊ីនក៏ក្រោកឡើងទាស់នឹងអេបិលប្អូនប្រុសរបស់ខ្លួន ហើយសម្លាប់គាត់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកកាអ៊ីនបានបបួលលោកអេបិលជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសំឡាប់អេបិលជាប្អូនទៅ សូមមើលជំពូកអាល់គីតាប8 កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។ សូមមើលជំពូក |