រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងការចម្កួត ការផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន? គឺធ្វើបានតែការណាដែលបានធ្វើជាយូរអង្វែងមកហើយប៉ុណ្ណោះ។
សាស្តា 3:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្វីៗដែលមាន គឺមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលមានខាងមុខទៀត ក៏បានមានជាយូរមកហើយដែរ ព្រះស្វែងរកអ្វីៗដែលកន្លងបាត់ទៅ ឲ្យបានមកវិញ។ ព្រះគម្ពីរខ្មែរសាកល អ្វីៗដែលមាននៅ គឺមានរួចហើយ; អ្វីៗដែលនឹងមាន ក៏មានរួចហើយដែរ; ដ្បិតព្រះទ្រង់ធ្វើឡើងវិញនូវអ្វីដែលកន្លងផុតទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលមាននៅបច្ចុប្បន្នកាលនេះ ពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាល សុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយ ព្រះជាម្ចាស់ធ្វើឲ្យកើតមានសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្វីៗដែលមាននៅ នោះបានមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលត្រូវមានខាងមុខទៀត នោះក៏បានមានជាយូរមកហើយដែរ ព្រះទ្រង់ស្វែងរកអ្វីៗ ដែលកន្លងបាត់ហើយឲ្យបានមកវិញ។ អាល់គីតាប អ្វីៗដែលមាននៅបច្ចុប្បន្នកាលនេះ ពីអតីតកាលក៏ធ្លាប់មានដែរ ហើយអ្វីៗដែលនឹងកើតមាននៅអនាគតកាល សុទ្ធតែមានរួចស្រេចមកហើយ។ អ្វីៗដែលកន្លងហួសទៅហើយ អុលឡោះធ្វើឲ្យកើតមានសាជាថ្មី។ |
រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងការចម្កួត ការផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន? គឺធ្វើបានតែការណាដែលបានធ្វើជាយូរអង្វែងមកហើយប៉ុណ្ណោះ។
របស់អ្វីៗដែលមានស្រាប់ មានឈ្មោះតាំងពីយូរមកហើយ ក៏មិនដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ។