វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ។
សាស្តា 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកម្លាំង មិនមែនឲ្យបានស្រវឹងទេ ព្រះគម្ពីរខ្មែរសាកល មានពរដល់អ្នកហើយ ស្រុកអើយ! នៅពេលស្ដេចរបស់អ្នកជាកូនអភិជន ហើយពួកមេដឹកនាំរបស់អ្នកហូបតាមពេលដើម្បីមានកម្លាំង គឺមិនមែនដើម្បីស្រវឹងឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្រុកដែលមានអ្នកត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគឲ្យមានកម្លាំង មិនមែនឲ្យស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ ឱស្រុកអើយ កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់ ហើយពួកអ្នកដែលជាកំពូលលើឯង គេបរិភោគតាមត្រូវពេលវិញ ដើម្បីឲ្យតែបានកំឡាំង មិនមែនឲ្យបានស្រវឹងទេ អាល់គីតាប រីឯស្រុកដែលមានអ្នកត្រកូលខ្ពស់សោយរាជ្យ ហើយមានមន្ត្រីបរិភោគតាមពេលកំណត់ គឺបរិភោគឲ្យមានកម្លាំង មិនមែនឲ្យស្រវឹងទេនោះ ស្រុកនោះពិតជាមានសុភមង្គលពុំខាន។ |
វេទនាដល់ពួកអ្នកដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ។
ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្ដាលពួកគេដែរ យើងនឹងនាំគេ ហើយគេនឹងចូលមកជិតយើង ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតយើងដូច្នេះឬ?
ហើយចំណាយប្រាក់នោះ ទិញអ្វីៗតាមចិត្តអ្នកប្រាថ្នាចង់បាន ដូចជាគោ ឬចៀម ឬស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត ឬអ្វីៗដែលអ្នកចូលចិត្ត រួចត្រូវបរិភោគនៅទីនោះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងអ្នក និងក្រុមគ្រួសាររបស់អ្នកត្រូវអរសប្បាយឡើង។