ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។
វិវរណៈ 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កណ្ដូបទាំងនោះបានទទួលអំណាច មិនមែននឹងសម្លាប់មនុស្សទេ គឺគ្រាន់តែធ្វើទុក្ខក្នុងរវាងប្រាំខែប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះ ប្រៀបដូចជាខ្យាដំរីធ្វើទុក្ខ ពេលដែលវាទិចមនុស្សដែរ។ ព្រះគម្ពីរខ្មែរសាកល ក៏ប៉ុន្តែមិនបានប្រទានឲ្យកណ្ដូបទាំងនោះសម្លាប់មនុស្សទាំងនោះទេ គឺឲ្យពួកគេឈឺចាប់ក្នុងប្រាំខែ ហើយការឈឺចាប់ពីពួកវាដូចជាការឈឺចាប់ពីខ្យាដំរីពេលវាទិចមនុស្ស។ Khmer Christian Bible កណ្ដូបទាំងនោះមិនបានទទួលអំណាចឲ្យសម្លាប់ពួកគេទេ គឺគ្រាន់តែធ្វើឲ្យពួកគេឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ ហើយការឈឺចុកចាប់ដែលពួកវាបង្កឡើងនោះ ដូចជាការឈឺចុកចាប់ដែលខ្យាដំរីបង្កឡើងនៅពេលដែលវាទិចមនុស្សដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កណ្ដូបទាំងនោះពុំបានទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើឲ្យមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើឲ្យមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលវាបានទទួលអំណាចនោះ មិនមែននឹងសំឡាប់មនុស្សទេ គឺឲ្យបានគ្រាន់តែធ្វើទុក្ខក្នុងរវាង៥ខែវិញប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះសោត ក៏បែបដូចជាខ្យាដំរីធ្វើទុក្ខ ក្នុងកាលដែលវាទិចមនុស្សដែរ អាល់គីតាប កណ្ដូបទាំងនោះពុំបានទទួលសិទ្ធិសម្លាប់ទេ គឺគ្រាន់តែធ្វើឲ្យមនុស្សឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ កណ្ដូបនឹងធ្វើឲ្យមនុស្សឈឺចុកចាប់ដូចខ្យាដំរីទិចដែរ។ |
ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។
គឺទ្រង់មានរាជឱង្ការទៅគេ តាមគំនិតរបស់ពួកក្មេងៗនោះវិញថា៖ «បិតាយើងបានធ្វើឲ្យនឹមអ្នករាល់គ្នាមានទម្ងន់ តែយើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នា បានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នា ដោយខ្យាដំរីវិញ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! យើងប្រគល់គាត់ទៅក្នុងអំណាចឯងហើយ ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ»។
ឯអ្នក កូនមនុស្សអើយ កុំខ្លាចគេឡើយ ក៏កុំខ្លាចចំពោះពាក្យសម្ដីរបស់គេដែរ ទោះបើមានបន្លា និងអញ្ចាញមកទាស់នឹងអ្នក ហើយអ្នកមានទីអាស្រ័យនៅកណ្ដាលពួកខ្យាដំរីក៏ដោយ កុំខ្លាចពាក្យសម្ដីគេឲ្យសោះ ក៏កុំស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ។
ក្រោយមក ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀតមានសណ្ឋានជាខ្លារខិន នៅលើខ្នងវាមានស្លាបបួន ជាស្លាបសត្វហើរ វាមានក្បាលបួនដែរ ហើយគេឲ្យអំណាចគ្រប់គ្រងដល់វា។
ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ប្រសិនបើមិនបានទទួលអំណាចមកពីស្ថានលើទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។
កាលណាអ្នកទាំងពីរបានធ្វើបន្ទាល់របស់ខ្លួនចប់ហើយ សត្វសាហាវដែលឡើងពីជង្ហុកធំក៏មកច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង
នាគក៏ឲ្យសត្វនោះមានមាត់ចេះនិយាយពាក្យសម្ដីព្រហើនៗ និងពាក្យប្រមាថ ឲ្យមានអំណាចនឹងធ្វើការ អស់រយៈពេលសែសិបពីរខែ។
ក៏ទទួលអំណាចនឹងធ្វើសង្គ្រាមជាមួយពួកបរិសុទ្ធ ហើយមានជ័យជម្នះលើពួកគេទៀតផង។ វាបានទទួលអំណាចលើគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ប្រជាជន គ្រប់ភាសា និងគ្រប់ទាំងជាតិសាសន៍
វាមានកន្ទុយ និងទ្រនិចដូចជាខ្យាដំរី ហើយកន្ទុយរបស់វា មានអំណាចធ្វើទុក្ខមនុស្សអស់រយៈពេលប្រាំខែ។
បន្ទាប់មក មានកណ្តូបជាច្រើនចេញពីផ្សែងនោះ ហើរមកលើផែនដី វាបានទទួលអំណាច ដូចជាអំណាចខ្យាដំរីដែលនៅផែនដីដែរ។