ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 21:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង ឃើញ​មាន​ប្រវែង​មួយរយ​សែសិប​បួន​ហត្ថ តាម​រង្វាស់​មនុស្ស ដែល​ទេវតា​ប្រើ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូតនោះ​វាស់​កំពែងក្រុង​តាម​រង្វាស់​របស់​មនុស្ស ដែល​ជា​រង្វាស់​របស់​ទូតសួគ៌​ដែរ ក៏​ឃើញ​មាន ១៤៤ ហត្ថ​។

សូមមើលជំពូក

Khmer Christian Bible

ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង​ ឃើញ​មាន​មួយ​រយ​សែសិប​បួន​ហត្ថ​ តាម​រង្វាស់​របស់​មនុស្ស​ដែល​ទេវតា​ប្រើ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កម្ពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ម៉ាឡា‌អ៊ីកាត់​ដែរ។

សូមមើលជំពូក



វិវរណៈ 21:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

(ដ្បិត​មាន​ស្ដេច​អុក​ស្រុក​បាសាន​ប៉ុណ្ណោះ ដែល​សល់​ពី​សំណល់​មនុស្ស​នៅ​រេផែម។ មើល៍ គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ពួក​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​ប្រាំបួន​ហត្ថ និង​ទទឹង​បួន​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។


នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ចូរ​គិត​លេខ​របស់​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស ហើយ​លេខ​របស់​អ្នក​នោះ គឺ​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។


គេ​ច្រៀង​បទ​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ចាស់​ទុំ។ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ទ្រង់​បាន​លោះ​ពី​ផែនដី​មក​ប៉ុណ្ណោះ។


ទី​ក្រុង​នោះ​មាន​រាង​បួន​ជ្រុង បណ្តោយ និង​ទទឹង​ស្មើ​គ្នា ទេវតា​នោះ​បាន​យក​ដំបង​របស់​លោក​វាស់​ទី​ក្រុង ឃើញ​មាន​ប្រវែង​ដប់ពីរ​ពាន់​ស្តាដ គឺ​បណ្តោយ ទទឹង និង​កម្ពស់ មាន​ប្រវែង​ស្មើ​គ្នា​ទាំង​អស់។


បន្ទាប់​មក មាន​ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ពេញ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។


ពេល​នោះ ខ្ញុំ​ឮ​ថា ពួក​អ្នក​ដែល​បាន​បោះ​ត្រា​នោះ​មាន​ចំនួន មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​គ្រប់​កុល‌សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល