Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 21:17 - ព្រះគម្ពីរខ្មែរសាកល

17 ទូតនោះ​វាស់​កំពែងក្រុង​តាម​រង្វាស់​របស់​មនុស្ស ដែល​ជា​រង្វាស់​របស់​ទូតសួគ៌​ដែរ ក៏​ឃើញ​មាន ១៤៤ ហត្ថ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង​ ឃើញ​មាន​មួយ​រយ​សែសិប​បួន​ហត្ថ​ តាម​រង្វាស់​របស់​មនុស្ស​ដែល​ទេវតា​ប្រើ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង ឃើញ​មាន​ប្រវែង​មួយរយ​សែសិប​បួន​ហត្ថ តាម​រង្វាស់​មនុស្ស ដែល​ទេវតា​ប្រើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កម្ពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ម៉ាឡា‌អ៊ីកាត់​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ម៉ាឡា‌អ៊ីកាត់​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 21:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណុចនេះ​តម្រូវឲ្យ​មាន​ប្រាជ្ញា​។ អ្នក​ដែល​មាន​ការយល់ដឹង ត្រូវ​គណនា​លេខ​របស់​សត្វតិរច្ឆាន​នោះ ដ្បិត​លេខ​វា​ជា​លេខ​របស់​មនុស្ស​។ លេខ​នោះ​គឺ ៦៦៦​៕


គេ​ច្រៀង​អ្វីមួយ​ដូចជា​ចម្រៀង​ថ្មី នៅមុខ​បល្ល័ង្ក នៅមុខ​សត្វមានជីវិត​ទាំង​បួន និង​នៅមុខ​ពួក​ចាស់ទុំ​។ គ្មានអ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ លើកលែងតែ ១៤៤ ០០០ នាក់​នោះ ដែល​ត្រូវបាន​លោះមកវិញ​ពី​ផែនដី​ប៉ុណ្ណោះ​។


ទីក្រុង​នោះ​មានរាង​បួនជ្រុង បណ្ដោយ និង​ទទឹង​មានប្រវែង​ស្មើគ្នា​។ ទូតសួគ៌នោះ​វាស់​ទីក្រុង​ដោយ​ដើមត្រែង​នោះ ក៏​ឃើញ​មាន ១២ ០០០ ស្តាឌៀន គឺ​ទាំង​បណ្ដោយ ទទឹង និង​កម្ពស់​មាន​ប្រវែង​ស្មើគ្នា​។


បន្ទាប់មក ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ​ដែល​ពេញ​ដោយ​គ្រោះកាច​ចុងក្រោយ​ទាំង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​កូនក្រមុំ ជា​ភរិយា​របស់​កូនចៀម”។


ពេលនោះ ខ្ញុំ​បាន​ឮ​ចំនួន​អ្នក​ដែល​ត្រូវបាន​បោះត្រា គឺ​អ្នក​ដែល​ត្រូវបាន​បោះត្រា​ពី​គ្រប់ទាំង​កុលសម្ព័ន្ធ​នៃ​កូនចៅ​អ៊ីស្រាអែល មាន ១៤៤ ០០០ នាក់​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម