ព្រះអង្គនាំខ្ញុំទៅទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ។
វិវរណៈ 21:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាដែលនិយាយមកខ្ញុំនោះ មានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ទីក្រុង ទ្វារក្រុង និងកំផែងក្រុង។ ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ កាន់ដើមត្រែងមាសមួយជារង្វាស់ ដើម្បីវាស់ទីក្រុង ទ្វារក្រុង និងកំពែងក្រុង។ Khmer Christian Bible ទេវតាដែលនិយាយជាមួយខ្ញុំនោះមានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ក្រុង ទ្វារ និងកំផែងក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង នឹងទ្វារ ហើយកំផែងក្រុងដែរ អាល់គីតាប ម៉ាឡាអ៊ីកាត់ដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។ |
ព្រះអង្គនាំខ្ញុំទៅទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ។
ខ្ញុំបានសួរថា៖ «តើលោកអញ្ជើញទៅណា?» អ្នកនោះឆ្លើយមកខ្ញុំថា៖ «ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹង និងបណ្ដោយមានប៉ុន្មាន»។
ក្រុងនោះមានកំផែងធំខ្ពស់ មានទ្វារដប់ពីរ នៅលើទ្វារទាំងនោះមានទេវតាដប់ពីរ ហើយមានឆ្លាក់ឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែលដែរ។
ទីក្រុងនោះមានរាងបួនជ្រុង បណ្តោយ និងទទឹងស្មើគ្នា ទេវតានោះបានយកដំបងរបស់លោកវាស់ទីក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្តាដ គឺបណ្តោយ ទទឹង និងកម្ពស់ មានប្រវែងស្មើគ្នាទាំងអស់។
ទ្វារក្រុងទាំងដប់ពីរ ជាកែវមុក្តាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្តាមួយដុំ ហើយផ្លូវរបស់ក្រុងនោះ ជាមាសសុទ្ធ ថ្លាដូចកែវ។