ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ អ្នក​មាន​សេចក្ដី​នេះ គឺ​អ្នក​ស្អប់​កិច្ច‌ការ​របស់​ពួក​នីកូ‌ឡាស យើង​ក៏​ស្អប់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏ប៉ុន្តែ​អ្នក​មាន​ចំណុចល្អមួយ​គឺថា​អ្នក​ស្អប់​ទង្វើ​របស់​ពួកនីកូឡាស ដែល​យើងក៏​ស្អប់​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​អ្នក​មាន​សេចក្ដី​នេះ​ គឺ​អ្នក​ស្អប់​ការ​ប្រព្រឹត្ដិ​របស់​ពួក​នីកូឡាស​ដែល​យើង​ក៏​ស្អប់​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូ‌ឡាស​ ប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ឯង​មាន​សេចក្ដី​១​នេះ គឺ​ថា ឯង​ស្អប់​ការ​របស់​ពួក​នីកូឡាស ដែល​អញ​ក៏​ស្អប់​ដែរ

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្ដែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូឡាសប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។

សូមមើលជំពូក



វិវរណៈ 2:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ យេហ៊ូវ កូន​ហាណា‌នី ជាហោរា ក៏​ចេញ​ទៅ​ទទួល​ទ្រង់​ទូល​ថា៖ «តើ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា​ឬ? ដោយ​ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​លើ​ទ្រង់​ហើយ។


ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់ នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។


ទូល‌បង្គំ​ស្អប់​ពួកអ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ក៏​មិន​អង្គុយ​ជា​មួយ​មនុស្ស​ពាល​ដែរ។


អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ​របស់​ព្រះ"»។