ប៉ុន្តែ យើងបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើងឲ្យមកឯអ្នករាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា "ឱសូមកុំធ្វើការគួរខ្ពើម ដែលយើងស្អប់នេះឡើយ"។
វិវរណៈ 14:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទេវតាមួយទៀត គឺទេវតាទីបី មកតាមក្រោយ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ហើយទទួលទីសម្គាល់របស់វានៅលើថ្ងាស ឬនៅលើដៃ ព្រះគម្ពីរខ្មែរសាកល មានទូតសួគ៌មួយរូបទៀត ជាទូតទីបីបានតាមទូតទាំងពីរមក បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ប្រសិនបើអ្នកណាថ្វាយបង្គំសត្វតិរច្ឆាននោះ និងរូបសំណាករបស់វា ហើយទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន Khmer Christian Bible បន្ទាប់មក មានទេវតាមួយរូបទៀតជាទេវតាទីបីបានមកតាមក្រោយ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាថ្វាយបង្គំសត្វសាហាវនោះ និងរូបចម្លាក់របស់វា ហើយទទួលយកសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានទេវតាមួយរូបទៀត ជាទេវតាទីបី មកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានទេវតាទី៣មកតាមក្រោយទៀត ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅដៃ អាល់គីតាប មានម៉ាឡាអ៊ីកាត់ម្នាក់ទៀត ជាម៉ាឡាអ៊ីកាត់ទីបី មកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃ |
ប៉ុន្តែ យើងបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើងឲ្យមកឯអ្នករាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា "ឱសូមកុំធ្វើការគួរខ្ពើម ដែលយើងស្អប់នេះឡើយ"។
ឯផ្សែងនៃទុក្ខវេទនារបស់គេ ហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ។ គេនឹងមិនមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ព្រមទាំងអ្នកដែលទទួលទីសម្គាល់នៃឈ្មោះរបស់វាដែរ»។
ទេវតាទីមួយក៏ចេញទៅ យកពែងរបស់ខ្លួនចាក់ទៅលើផែនដី ស្រាប់តែមានដំបៅយ៉ាងអាក្រក់ និងឈឺចាប់ កើតលើមនុស្សដែលមានទីសម្គាល់របស់សត្វនោះ និងអ្នកដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា។
«កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។