ចូរលូកកណ្តៀវទៅ ដ្បិតចម្រូតទុំហើយ ចូរមកជាន់ផ្លែចុះ ដ្បិតធុងបញ្ជាន់ផ្លែពេញហើយ ធុងត្រងទឹកទំពាំងបាយជូរក៏ពេញហៀរដែរ ដ្បិតអំពើអាក្រក់របស់គេសម្បើមណាស់។
វិវរណៈ 14:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមានទេវតាមួយទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ហៅទេវតាដែលកាន់កណ្ដៀវយ៉ាងមុតនោះថា៖ «ចូរលូកកណ្ដៀវយ៉ាងមុតរបស់លោក ទៅកាត់ចង្កោមទំពាំងបាយជូរនៅផែនដីទៅ ដ្បិតផ្លែវាទុំហើយ»។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានទូតសួគ៌មួយរូបទៀតចេញមកពីអាសនា ជាទូតដែលមានអំណាចលើភ្លើង ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់ទូតដែលមានកណ្ដៀវដ៏មុតនោះថា៖ “ចូរលូកកណ្ដៀវដ៏មុតរបស់អ្នក ហើយប្រមូលចង្កោមទំពាំងបាយជូរនៃផែនដីចុះ! ដ្បិតផ្លែទំពាំងបាយជូរបានទុំហើយ”។ Khmer Christian Bible បន្ទាប់មក ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើង ក៏ចេញពីកន្លែងថ្វាយតង្វាយមក ហើយទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងទៅទេវតាដែលមានកណ្ដៀវដ៏មុតនោះថា៖ «ចូរប្រើកណ្ដៀវដ៏មុតរបស់អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរនៅផែនដីចុះ ដ្បិតផ្លែវាទុំហើយ។» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវតាដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានទេវតា១ទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់ទេវតាដែលកាន់ចែដ៏មុតនោះថា ចូរលូកចែដ៏មុតរបស់ឯង ទៅកាត់ចង្កោមទំពាំងបាយជូរ នៅផែនដីទៅ ដ្បិតផ្លែទុំហើយ អាល់គីតាប ម៉ាឡាអ៊ីកាត់ម្នាក់ទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ម៉ាឡាអ៊ីកាត់ដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់អ្នក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។ |
ចូរលូកកណ្តៀវទៅ ដ្បិតចម្រូតទុំហើយ ចូរមកជាន់ផ្លែចុះ ដ្បិតធុងបញ្ជាន់ផ្លែពេញហើយ ធុងត្រងទឹកទំពាំងបាយជូរក៏ពេញហៀរដែរ ដ្បិតអំពើអាក្រក់របស់គេសម្បើមណាស់។
ខ្ញុំឮអាសនាពោលថា៖ «មែនហើយ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ សេចក្ដីជំនុំជម្រះរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់!»។
ទេវតាទីបួនយកពែងរបស់ខ្លួន ចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យក៏ទទួលអំណាចធ្វើឲ្យមនុស្សត្រូវខ្លោច ដោយសារភ្លើង។
មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក