Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មាន​ទេវតា​មួយ​ទៀត ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​មក ទាំង​កាន់​កណ្តៀវ​យ៉ាង​មុត​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 មាន​ទូតសួគ៌​មួយរូបទៀត​ចេញមក​ពី​ព្រះវិហារ​នៅ​ស្ថានសួគ៌ ទាំង​កាន់​កណ្ដៀវ​ដ៏មុត​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះវិហារ​ដែល​នៅ​ស្ថានសួគ៌​ ទេវតា​នោះ​ក៏​មាន​កណ្ដៀវ​មួយ​ដ៏​មុត​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន​បរម‌សុខ*​មក លោក​ក៏​មាន​កាំបិត​ មួយ​ដ៏​មុត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​មាន​ទេវតា​១​ទៀត ចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​មក ទាំង​កាន់​ចែ​យ៉ាង​មុត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 មាន​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត ចេញ​ពី​ម៉ាស្ជិទ​នៅ​សូរ៉កា​មក គាត់​ក៏​មាន​កាំបិតមួយ​ដ៏​មុត​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 14:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌វិហារ​របស់​ព្រះ​នៅ​ស្ថាន‌សួគ៌ ក៏​បើក​ចំហ ហើយ​ឃើញ​មាន​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​នោះ ហើយ​ក៏​មាន​ផ្លេក‌បន្ទោរ មាន​សូរ​សំឡេង មាន​ផ្គរ​លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ធ្លាក់​ព្រឹល​យ៉ាង​ខ្លាំង។


ដូច្នេះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក ក៏​លូក​កណ្តៀវ​ទៅ​លើ​ផែនដី ហើយ​ផែនដី​ក៏​បាន​ច្រូត​រួច​រាល់។


រួច​មាន​ទេវតា​មួយ​ទៀត ដែល​មាន​អំណាច​លើ​ភ្លើង ក៏​ចេញ​ពី​អាសនា​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ហៅ​ទេវតា​ដែល​កាន់​កណ្ដៀវ​យ៉ាង​មុត​នោះ​ថា៖ «ចូរ​លូក​កណ្ដៀវ​យ៉ាង​មុត​របស់​លោក ទៅ​កាត់​ចង្កោម​ទំពាំង‌បាយ‌ជូរ​នៅ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​ហើយ»។


បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទេវតា​ទាំង​ប្រាំពីរ​ថា៖ «ចូរ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ ដែល​នៅ​ក្នុង​ពែង​ទាំង​ប្រាំពីរ ទៅ​លើ​ផែនដី​ទៅ!»។


ទេវតា​ទី​ប្រាំពីរ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​ក្នុង​អាកាស ស្រាប់​តែ​មាន​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង ចេញ​ពី​បល្ល័ង្ក ក្នុង​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​ថា៖ «រួច​រាល់​ហើយ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម