បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់មួយទៀត ដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរ ដែលកាន់គ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ ដ្បិតសេចក្ដីក្រោធរបស់ព្រះបានបញ្ចប់ដោយគ្រោះកាចទាំងនោះ។
វិវរណៈ 11:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីវេទនាទីពីរបានកន្លងផុតទៅ មើល៍ សេចក្ដីវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។ ព្រះគម្ពីរខ្មែរសាកល មហន្តរាយទីពីរបានកន្លងផុតទៅ។ មើល៍! មហន្តរាយទីបីនឹងមកដល់ភ្លាម។ Khmer Christian Bible សេចក្ដីវេទនាទីពីរបានកន្លងផុតទៅហើយ មើល៍ សេចក្ដីវេទនាទីបីនឹងមកយ៉ាងឆាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីវេទនាទី២បានកន្លងទៅហើយ មើល សេចក្ដីវេទនាទី៣ត្រូវមកជាឆាប់។ អាល់គីតាប ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។ |
បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់មួយទៀត ដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរ ដែលកាន់គ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ ដ្បិតសេចក្ដីក្រោធរបស់ព្រះបានបញ្ចប់ដោយគ្រោះកាចទាំងនោះ។
បន្ទាប់មក ខ្ញុំបានឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់លំហអាកាស ទាំងបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «វេទនា វេទនា វេទនាហើយ អស់អ្នកដែលនៅផែនដី ព្រោះតែសូរត្រែរបស់ទេវតាទាំងបី ដែលហៀបនឹងផ្លុំ!»។
សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍! នៅមានសេចក្ដីវេទនាពីរទៀតកើតមកតាមក្រោយ។