រូបកាយរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃជើងរបស់លោក ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់លោក ដូចជាសូរសំឡេងនៃមនុស្សមួយហ្វូង។
វិវរណៈ 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសិរសា និងព្រះកេសាព្រះអង្គស ដូចរោមចៀមដែលស គឺសដូចហិមៈ ព្រះនេត្រព្រះអង្គដូចអណ្ដាតភ្លើង ព្រះគម្ពីរខ្មែរសាកល ក្បាល និងសក់របស់លោក សដូចរោមចៀម សដូចហិមៈ ហើយភ្នែករបស់លោកក៏ដូចអណ្ដាតភ្លើង; Khmer Christian Bible សក់របស់លោកសដូចជារោមចៀមពណ៌ស គឺសដូចជាព្រឹល ហើយភ្នែករបស់លោកដូចជាអណ្ដាតភ្លើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សក់ លោកសក្បុសដូចកប្បាស និងដូចសំឡី ភ្នែកលោកភ្លឺដូចអណ្ដាតភ្លើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះសិរសា នឹងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង អាល់គីតាប សក់ ភ្នែកគាត់ភ្លឺដូចអណ្ដាតភ្លើង |
រូបកាយរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃជើងរបស់លោក ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់លោក ដូចជាសូរសំឡេងនៃមនុស្សមួយហ្វូង។
កាលខ្ញុំគន់មើល ឃើញគេយកបល្ល័ង្កជាច្រើនមកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណ គង់លើបល្ល័ង្ករបស់ព្រះអង្គ ព្រះអង្គមានព្រះពស្ត្រសស្គុសដូចហិមៈ ហើយព្រះកេសានៅព្រះសិរព្រះអង្គ សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កព្រះអង្គសុទ្ធតែជាអណ្ដាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ជាភ្លើងដែលកំពុងឆេះ។
ព្រះនេត្ររបស់ព្រះអង្គដូចជាអណ្ដាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ព្រះអង្គមានព្រះនាមមួយចារទុក ដែលក្រៅពីព្រះអង្គគ្មានអ្នកណាស្គាល់ឡើយ។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងធាទេរ៉ាថា៖ ព្រះរាជបុត្រារបស់ព្រះ ដែលមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយព្រះបាទដូចលង្ហិន ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះថា