នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖
លោកុប្បត្តិ 9:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាយុរបស់លោកណូអេទាំងអស់បានប្រាំបួនរយហាសិបឆ្នាំ រួចលោកក៏ស្លាប់ទៅ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អាយុទាំងអស់របស់ណូអេគឺ ៩៥០ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោករស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មក លោកក៏ទទួលមរណភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាយុរបស់ណូអេ ទាំងអស់រួមបាន៩៥០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។ អាល់គីតាប គាត់រស់បានទាំងអស់ប្រាំបួនរយហាសិបឆ្នាំ បន្ទាប់មកគាត់ក៏ស្លាប់។ |
នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖
អាយុរបស់មធូសាឡាទាំងអស់បាន ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចលោកក៏ស្លាប់ទៅ។
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។