លោកុប្បត្តិ 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 លោកអ័ដាមរស់នៅបានអាយុប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ស្លាប់ទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ដូច្នេះ អាយុទាំងអស់ដែលអ័ដាមរស់នៅគឺ ៩៣០ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោករស់បានទាំងអស់ប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ទទួលមរណភាព។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។ សូមមើលជំពូកអាល់គីតាប5 គាត់រស់បានទាំងអស់ ប្រាំបួនរយសាមសិបឆ្នាំ រួចគាត់ក៏ស្លាប់។ សូមមើលជំពូក |
ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គតទៅ ដ្បិតគឺព្រះអង្គហើយជាជីវិត និងជាអាយុយឺនយូរដល់អ្នក ដើម្បីឲ្យអ្នកបានរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រទានដល់ពួកលោក»។