សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។
លោកុប្បត្តិ 9:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពោលទៀតថា៖ «សូមថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើ របស់សិមចុះ! ព្រះគម្ពីរខ្មែរសាកល គាត់ក៏និយាយទៀតថា៖ “សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់សិម ហើយឲ្យកាណានទៅជាបាវបម្រើដល់សិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពោលទៀតថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់សិម សូមឲ្យកាណានបានទៅជា ទាសកររបស់សិមចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគាត់និយាយទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណានធ្វើបាវបំរើដល់សិមវិញ អាល់គីតាប គាត់ពោលទៀតថា៖ «សូមលើកតម្កើងអុលឡោះតាអាឡាជាម្ចាស់របស់សិម សូមឲ្យកាណានបានទៅជា ទាសកររបស់សិមចុះ! |
សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។
ទាំងពោលថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំ ដែលព្រះអង្គមិនបានខាននឹងសម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំ បានប្រកបដោយព្រះពរ។ រីឯទូលបង្គំវិញ ក៏ព្រះយេហូវ៉ាបាននាំផ្លូវទូលបង្គំមកដល់ផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំដែរ»។
សូមឲ្យមានប្រជាជននានាបម្រើកូន ហើយជាតិសាសន៍ផ្សេងៗ ក្រាបចុះចំពោះកូន។ សូមឲ្យកូនបានទៅជាចៅហ្វាយ លើបងប្អូនរបស់កូន ហើយឲ្យកូនពោះមួយជាមួយកូន បានក្រាបគោរពដល់កូន សូមឲ្យត្រូវបណ្ដាសា ដល់អ្នកណាដែលដាក់បណ្ដាសាកូន ហើយឲ្យបានពរ ដល់អ្នកណាដែលឲ្យពរកូន»។
លោកអ៊ីសាកឆ្លើយទៅអេសាវថា៖ «មើល៍ ពុកបានឲ្យវាធ្វើជាចៅហ្វាយលើកូន ហើយបានឲ្យបងប្អូនរបស់វាទាំងអស់ធ្វើជាអ្នកបម្រើរបស់វា ព្រមទាំងឲ្យវាបានទ្រទ្រង់ជីវិតដោយស្រូវ និងស្រាទំពាំងបាយជូរ។ ដូច្នេះ កូនអើយ តើឲ្យពុកអាចធ្វើអ្វីសម្រាប់កូនទៀត?»
កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
គេមានពួកបុព្វបុរស ហើយព្រះគ្រីស្ទបានកើតពីពួកគេខាងសាច់ឈាម។ សូមឲ្យព្រះដែលខ្ពស់លើសទាំងអស់ មានព្រះពរអស់កល្បជានិច្ច។ អាម៉ែន។
ឱយេស៊ូរុនអើយ គ្មានអ្នកណាដូចជាព្រះឡើយ ព្រះអង្គជិះកាត់ផ្ទៃមេឃមកជួយអ្នក គឺយាងកាត់ពពកយ៉ាងរុងរឿង។
ប៉ុន្ដែ តាមពិត គេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង គឺជាស្រុកមួយនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះទ្រង់មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថាជាព្រះរបស់គេនោះឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់គេរួចហើយ។
ដូច្នេះ ឥឡូវនេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! អ្នករាល់គ្នានឹងមិនដែលរួចផុតពីការធ្វើជាបាវបម្រើឡើយ គឺជាអ្នកកាប់ឧស និងដងទឹកសម្រាប់ដំណាក់នៃព្រះរបស់ខ្ញុំជានិច្ច»។
កាលសាសន៍អ៊ីស្រាអែលមានកម្លាំងឡើង គេបង្ខំពួកសាសន៍កាណានឲ្យធ្វើការជាទម្ងន់ តែមិនបានបណ្តេញពួកនោះចេញទាំងអស់ទេ។