លោកុប្បត្តិ 9:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 លោកពោលទៀតថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់សិម សូមឲ្យកាណានបានទៅជា ទាសកររបស់សិមចុះ! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល26 គាត់ក៏និយាយទៀតថា៖ “សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់សិម ហើយឲ្យកាណានទៅជាបាវបម្រើដល់សិម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 លោកពោលទៀតថា៖ «សូមថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើ របស់សិមចុះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ហើយគាត់និយាយទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណានធ្វើបាវបំរើដល់សិមវិញ សូមមើលជំពូកអាល់គីតាប26 គាត់ពោលទៀតថា៖ «សូមលើកតម្កើងអុលឡោះតាអាឡាជាម្ចាស់របស់សិម សូមឲ្យកាណានបានទៅជា ទាសកររបស់សិមចុះ! សូមមើលជំពូក |
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបថ្វាយបង្គំកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបថ្វាយបង្គំកូន! អ្នកណាដាក់បណ្ដាសាកូន អ្នកនោះមុខជាទទួលបណ្ដាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។