នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖
លោកុប្បត្តិ 9:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងបីនេះជាកូនរបស់លោកណូអេ គឺកូនចៅអ្នកទាំងនេះហើយ ដែលបានចេញទៅនៅពាសពេញលើផែនដី។ ព្រះគម្ពីរខ្មែរសាកល បីនាក់នេះជាកូនប្រុសរបស់ណូអេ ហើយមានមនុស្សបែកខ្ញែកចេញពីអ្នកទាំងនេះ ទៅផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសទាំងបីរបស់លោកណូអេបានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំង៣នោះជាកូនរបស់ណូអេ គឺកូនចៅអ្នកទាំងនោះហើយ ដែលបានចេញទៅនៅពេញពាសលើផែនដី។ អាល់គីតាប កូនប្រុសទាំងបីរបស់ណុះហ៍បានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។ |
នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖
ចូរនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញមកផង គឺទាំងសត្វស្លាប សត្វជើងបួន និងគ្រប់ទាំងសត្វលូនវារ ដែលវារនៅលើផែនដី ដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង មានពាសពេញនៅលើផែនដី»។
ព្រះទ្រង់ប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានព្រះបន្ទូលទៅពួកគេថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យបានពាសពេញលើផែនដីទៅ
លោកណូអេបានចាប់ផ្ដើមភ្ជួររាស់ដីធ្វើចម្ការ ហើយដាំទំពាំងបាយជូរមុនគេបង្អស់។
ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី ហើយឲ្យច្រើនកុះករលើផែនដីចុះ»។