ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 9:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​លោក​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក មាន​សិម ហាំ និង​យ៉ាផែត។ ហាំ​ជា​ឪពុក​របស់​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​កូនប្រុស​របស់​ណូអេ​ដែល​ចេញ​ពី​ទូកធំ មាន​សិម ហាំ និង​យ៉ាផែត រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​កូន​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក នោះ​គឺ​សិម ហាំ នឹង​យ៉ាផែត ឯ​ហាំ នោះ​ជា​ឪពុក​កាណាន

សូមមើលជំពូក

អាល់គីតាប

កូន​ប្រុស​របស់​ណុះហ៍ ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ ឈ្មោះ​សិម ហាំ និង​យ៉ាផេត។ ហាំ​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​កាណាន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 9:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​តំណ​វង្ស​នៃ​ពួក​កូន​របស់​លោក​ណូ​អេ គឺ​សិម ហាំ និង​យ៉ា​ផែត។ ក្រោយ​ពី​ទឹក​ជំនន់​មក អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ៖


កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន។


ក្រោយ​ពី​លោក​ណូ​អេ​មាន​អាយុ​ប្រាំរយ​ឆ្នាំ លោក​បង្កើត​បាន​សិម ហាំ និង​យ៉ាផែត។


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ណូអេ​ថា៖ «នេះ​ហើយ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​គ្រប់​ទាំង​សាច់​នៅ​លើ​ផែន‌ដី»។


ពេល​នោះ សិម និង​យ៉ាផែត នាំ​គ្នា​យក​អាវ​វែង​មក ត្រដាង​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ដើរ​ថយ​ក្រោយ ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​ឪពុក​ឡើយ។


ណូអេ សិម ហាំ និង​យ៉ាផែត។