ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា‌មួយសត្វ​មាន​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក និង​គ្រប់​ទាំង​សត្វ​ព្រៃ​នៅ​ផែន​ដី​ជា‌មួយ​អ្នក​រាល់​គ្នា គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ពី​ទូក​ធំ ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​ជាមួយ​អស់ទាំង​សត្វមានជីវិត​ដែល​នៅជាមួយ​អ្នករាល់គ្នា ទាំង​បក្សាបក្សី សត្វស្រុក និង​អស់ទាំង​សត្វព្រៃនៅលើផែនដី​ដែល​នៅជាមួយ​អ្នករាល់គ្នា គឺ​អស់ទាំង​សត្វមានជីវិតនៅផែនដី​ដែល​ចេញ​ពី​ទូកធំ​មក​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា‌បក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក នឹង​សត្វ​ព្រៃ​នៅ​ផែនដី​ផង គឺ​នឹង​គ្រប់​ទាំង​សត្វ​នៅ​ផែនដី ដែល​បាន​ចេញ​ពី​ទូក​ធំ​មក

សូមមើលជំពូក

អាល់គីតាប

ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា​បក្សី​សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 9:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែន‌ដី ហើយ​ទឹក​ក៏​ស្រក​ចុះ។


គ្រប់​ទាំង​សត្វ​ជើង​បួន សត្វ​លូន​វារ សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កម្រើក​លើ​ផែន‌ដី ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ​របស់​វា​ដែរ។


យើង​តាំង​សញ្ញា​ជា‌មួយ​អ្នក​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជំនន់​ទៀត​ឡើយ ហើយ​ក៏​នឹង​លែង​មាន​ទឹក​ជំនន់​បំផ្លាញ​ផែន‌ដី​ទៀត​ដែរ»។


«មើល៍ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ្នក​រាល់​គ្នា និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​ជំនាន់​ក្រោយ


ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។


យើង​នឹង​ដណ្តឹង​នាង​ទុក​សម្រាប់​យើង ដោយ​សេចក្ដី​ស្មោះ​ត្រង់ ហើយ​នាង​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា។


ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​មួយ​សែន​ពីរ​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ?»។:៚