លោកុប្បត្តិ 8:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏លែងសត្វក្អែកមួយឲ្យចេញទៅ តែសត្វនោះហើរទៅហើរមក រហូតទាល់តែទឹកបានរីងស្ងួតពីផែនដី។ ព្រះគម្ពីរខ្មែរសាកល ហើយលែងក្អែកមួយ វាក៏ហើរទៅមករហូតដល់ទឹកបានរីងស្ងួតពីផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយលោកបានលែងសត្វក្អែកមួយ សត្វនោះក៏ហើរទៅហើរមក រហូតទាល់តែដីគោកលេចឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏លែងក្អែក១ទៅ តែវាហើរទៅមកទាល់តែទឹកបានរីងស្ងួតពីផែនដីអស់ អាល់គីតាប ហើយគាត់បានលែងសត្វក្អែកមួយ សត្វនោះក៏ហើរទៅហើរមក រហូតទាល់តែដីគោកលេចឡើង។ |
បន្ទាប់មក លោកក៏លែងព្រាបមួយទៀតឲ្យទៅ ដើម្បីឲ្យដឹងថា ទឹកបានស្រកចុះដល់ដី ឬយ៉ាងណា
ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកជ្រោះនោះ។
តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ?