ទាំងខ្លួនគេ និងគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់ទាំងសត្វលូនវារលើដីតាមពូជ ហើយគ្រប់សត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់។
លោកុប្បត្តិ 7:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្វទាំងនោះនាំគ្នាចូលទាំងគូៗទៅក្នុងទូកជាមួយលោកណូអេ គឺសាច់ដែលមានដង្ហើមជីវិតទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សត្វទាំងនោះបានមកឯណូអេក្នុងទូកធំទាំងគូៗ ពីអស់ទាំងសាច់ដែលមានដង្ហើមជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកលោកណូអេនៅក្នុងទូកធំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏នាំគ្នាចូលទាំងគូៗទៅឯណូអេក្នុងទូក ពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិត អាល់គីតាប សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកណុះហ៍នៅក្នុងទូកធំ |
ទាំងខ្លួនគេ និងគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់ទាំងសត្វលូនវារលើដីតាមពូជ ហើយគ្រប់សត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់។
ឯសត្វទាំងអស់ដែលចូលទៅនោះ ក៏ចូលទាំងឈ្មោលទាំងញីគ្រប់ពូជសត្វ ដូចព្រះបានបង្គាប់មកលោកណូអេ រួចព្រះយេហូវ៉ាក៏បិទទ្វារទូកជិត។
ទាំងគូៗ មានឈ្មោលមានញី នាំគ្នាចូលទៅក្នុងទូកជាមួយលោកណូអេ ដូចព្រះទ្រង់បានបង្គាប់មកលោកណូអេ។
នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាគង្វាលវា។