លោកុប្បត្តិ 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងសម្រេចឲ្យសាច់ទាំងអស់វិនាសផុតពីមុខយើង ដ្បិតផែនដីពេញដោយអំពើឃោរឃៅដោយសារគេ ឥឡូវនេះ យើងនឹងធ្វើឲ្យគេវិនាសទៅជាមួយនឹងផែនដី។ ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលនឹងណូអេថា៖ “ចុងបញ្ចប់នៃមនុស្សទាំងអស់មកនៅចំពោះយើងហើយ ដ្បិតផែនដីពោរពេញទៅដោយអំពើហិង្សាដោយសារតែវត្តមានរបស់ពួកគេ ដូច្នេះ មើល៍! យើងនឹងបំផ្លាញពួកគេជាមួយផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសម្រេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់មានបន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង អាល់គីតាប អុលឡោះក៏មានបន្ទូលមកកាន់ណុះហ៍ថា៖ «យើងបានសម្រេចចិត្តផ្តាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។ |
ចូរយកឈើម៉ៃសាក់មកធ្វើជាទូកធំសម្រាប់អ្នក ត្រូវធ្វើបន្ទប់នៅក្នុងទូកនោះ ហើយយកជ័រមកលាប ទាំងក្នុងទាំងក្រៅផង។
នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។
គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សលោកក៏ស្លាប់ទាំងអស់
ព្រះអម្ចាស់បានលុបបំបាត់ជីវិតទាំងប៉ុន្មានអស់ពីផែនដី ចាប់ពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាស គឺទាំងអស់ត្រូវវិនាសបាត់ពីផែនដី នៅសល់តែលោកណូអេ និងអស់អ្នកដែលនៅក្នុងទូកជាមួយលោកប៉ុណ្ណោះ។
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដី សែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់ជីវិតទាំងប៉ុន្មានដែលយើងបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដី»។
កាលព្រះយេហូវ៉ាធុំក្លិនឈ្ងុយ ព្រះអង្គសម្រេចក្នុងព្រះហឫទ័យថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សទៀតទេ ដ្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារជីវិតទាំងឡាយ ដូចយើងបានធ្វើមកហើយនោះទៀតទេ។
ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិតនឹងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី និងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកិយ៍ និងរបស់ទាំងប៉ុន្មាន ដែលកើតចេញពីដីនោះដែរ។
ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន ហើយមានទ្រព្យសម្បត្តិដ៏បរិបូរអើយ ចុងបំផុតរបស់អ្នកបានមកដល់ហើយ សេចក្ដីលោភរបស់អ្នកក៏ដល់កំណត់ដែរ។
ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលព្រះអង្គថា៖ «ឃើញកំប្រោងមួយពេញដោយផ្លែឈើរដូវក្តៅ » រួចព្រះយេហូវ៉ាប្រាប់ខ្ញុំថា៖ «ចុងបញ្ចប់ បានមកដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងហើយ យើងនឹងលែងមើលរំលងគេទៀតហើយ។
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។
ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។