ដូច្នេះ លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានពួករាជបម្រើផារ៉ោនទាំងអស់ ពួកចាស់ទុំនៃរាជដំណាក់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មាន ឡើងទៅជាមួយ
លោកុប្បត្តិ 50:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកផ្ទះរបស់លោកយ៉ូសែបទាំងអស់ បងប្អូនរបស់លោក និងពួកផ្ទះឪពុករបស់លោកទាំងអស់ ក៏បានឡើងទៅជាមួយដែរ ទុកតែកូនក្មេង ហ្វូងចៀម និងហ្វូងគោរបស់គេឲ្យនៅក្នុងស្រុកកូសែន។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងអ្នកផ្ទះទាំងអស់របស់យ៉ូសែប បងប្អូនរបស់គាត់ និងអ្នកផ្ទះរបស់ឪពុកគាត់ផង។ ពួកគេទុកតែកូនក្មេង ហ្វូងចៀម និងហ្វូងគោរបស់ពួកគេប៉ុណ្ណោះឲ្យនៅស្រុកកូសែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមគ្រួសាររបស់លោកយ៉ូសែបទាំងមូល បងប្អូន និងញាតិសន្ដានឪពុករបស់លោកទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកផ្ទះយ៉ូសែប ទាំងបងប្អូនគាត់ នឹងពួកផ្ទះឪពុកគាត់ទាំងអស់ផង សល់នៅតែកូនក្មេង នឹងហ្វូងចៀម ហ្វូងគោរបស់គេប៉ុណ្ណោះដែលទុកឲ្យនៅស្រុកកូសែន អាល់គីតាប ក្រុមគ្រួសាររបស់យូសុះទាំងមូល បងប្អូន និងញាតិសន្តានឪពុករបស់គាត់ទាំងអស់ បានរួមដំណើរទៅជាមួយដែរ គឺទុកតែកូនចៅ និងហ្វូងចៀម ហ្វូងគោ ឲ្យនៅតំបន់កូសែន។ |
ដូច្នេះ លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានពួករាជបម្រើផារ៉ោនទាំងអស់ ពួកចាស់ទុំនៃរាជដំណាក់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មាន ឡើងទៅជាមួយ
យើងខ្ញុំត្រូវតែនាំហ្វូងសត្វទៅជាមួយ មិនឲ្យមានសល់ក្រចកណាមួយឡើយ ព្រោះយើងខ្ញុំត្រូវយកហ្វូងសត្វនោះទៅថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយយើងខ្ញុំក៏មិនទាន់ដឹងថា ត្រូវយកអ្វីទៅថ្វាយបង្គំព្រះយេហូវ៉ាដែរ ទាល់តែបានទៅដល់ទីនោះ»។