លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
លោកុប្បត្តិ 50:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ពួកដំណាក់ផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើខ្ញុំបានប្រកបដោយគុណរបស់អស់លោក សូមអស់លោកទូលថ្វាយផារ៉ោនថា ព្រះគម្ពីរខ្មែរសាកល លុះថ្ងៃកាន់ទុក្ខកន្លងផុតទៅហើយ យ៉ូសែបក៏និយាយនឹងអ្នកដំណាក់ផារ៉ោនថា៖ “ឥឡូវនេះ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់អស់លោក សូមទូលដល់ព្រះកាណ៌ផារ៉ោនថា: ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅទូលថ្វាយព្រះករុណាដូចតទៅនេះ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលផុតវេលាដែលគេកាន់ទុក្ខហើយ នោះយ៉ូសែបក៏ផ្តាំដល់ពួកដំណាក់ផារ៉ោនថា ឥឡូវបើខ្ញុំប្រកបដោយគុណនៃអ្នករាល់គ្នា នោះសូមទូលដល់ផារ៉ោនថា អាល់គីតាប លុះផុតកំណត់ពេលកាន់ទុក្ខហើយ យូសុះនិយាយទៅកាន់ក្រុមមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅជម្រាបស្តេចដូចតទៅនេះ: |
លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
គេត្រូវចំណាយពេលអស់សែសិបថ្ងៃសម្រាប់កិច្ចការនេះ ដ្បិតនោះជារយៈពេលដែលតម្រូវដើម្បីធ្វើពិធីអប់សព ហើយសាសន៍អេស៊ីព្ទនាំគ្នាកាន់ទុក្ខលោកអស់រយៈពេលចិតសិបថ្ងៃ។
ឪពុករបស់ទូលបង្គំបានឲ្យទូលបង្គំស្បថថា "ពុកជិតស្លាប់ហើយ កូនត្រូវបញ្ចុះសពពុកនៅក្នុងផ្នូរ ដែលពុកបានជីកសម្រាប់ពុកនៅស្រុកកាណាន"។ ដូច្នេះ ឥឡូវនេះ សូមអនុញ្ញាតឲ្យទូលបង្គំបានឡើងទៅបញ្ចុះសពឪពុកទូលបង្គំផង រួចទូលបង្គំនឹងវិលត្រឡប់មកវិញ»។
លោកក៏ទៅរហូតដល់មុខទ្វាររាជវាំង ដ្បិតគ្មានច្បាប់នឹងចូលទៅក្នុងរាជវាំង ដោយស្លៀកសំពត់ធ្មៃបានឡើយ។