កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
លោកុប្បត្តិ 50:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវចំណាយពេលអស់សែសិបថ្ងៃសម្រាប់កិច្ចការនេះ ដ្បិតនោះជារយៈពេលដែលតម្រូវដើម្បីធ្វើពិធីអប់សព ហើយសាសន៍អេស៊ីព្ទនាំគ្នាកាន់ទុក្ខលោកអស់រយៈពេលចិតសិបថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ពួកគេចំណាយពេលសែសិបថ្ងៃសម្រាប់កិច្ចការនេះ ដ្បិតនោះជាចំនួនថ្ងៃដែលត្រូវចំណាយដើម្បីអប់សព។ ជនជាតិអេហ្ស៊ីបបានយំស្រណោះគាត់ចិតសិបថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខលោកយ៉ាកុប អស់រយៈពេលចិតសិបថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរៀបចំឲ្យគាត់ពេញ៤០ថ្ងៃ ដ្បិតគឺគំរបថ្ងៃទាំងនោះ ដែលធ្លាប់ដាក់បារទខ្មោចទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទគេនាំគ្នាកាន់ទុក្ខអស់៧០ថ្ងៃ អាល់គីតាប គេត្រូវចំណាយពេលទាំងអស់សែសិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជនជាតិអេស៊ីបនាំគ្នាកាន់ទុក្ខយ៉ាកកូប អស់រយៈពេលចិតសិបថ្ងៃ។ |
កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
កាលផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ពួកដំណាក់ផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើខ្ញុំបានប្រកបដោយគុណរបស់អស់លោក សូមអស់លោកទូលថ្វាយផារ៉ោនថា
កាលក្រុមជំនុំទាំងមូលឃើញថា អើរ៉ុនបានស្លាប់ នោះពួកវង្សអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាកាន់ទុក្ខនឹងលោករយៈពេលសាមសិបថ្ងៃ។
នាងត្រូវដោះអាវដែលពាក់កាលពីចាប់បាននោះចេញ រួចត្រូវឲ្យនាងនៅក្នុងផ្ទះរបស់អ្នក ហើយយំសោកនឹងឪពុកម្តាយរបស់នាង រយៈពេលពេញមួយខែ។ បន្ទាប់មក អ្នកអាចចូលទៅជិតនាង ធ្វើជាប្ដីរបស់នាង ហើយនាងនឹងក្លាយជាប្រពន្ធរបស់អ្នក។
ប្រជាជនអ៊ីស្រាអែលបានយំសោកនឹងលោកម៉ូសេអស់សាមសិបថ្ងៃ នៅត្រង់វាលទំនាបស្រុកម៉ូអាប់។ បន្ទាប់មក វេលាកាន់ទុក្ខលោកម៉ូសេក៏ផុតទៅ។