លោកុប្បត្តិ 47:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបរស់នៅក្នុងស្រុកអេស៊ីព្ទបានដប់ប្រាំពីរឆ្នាំ។ ដូច្នេះ ចំនួនឆ្នាំនៃអាយុដែលលោកយ៉ាកុបរស់នៅ ទាំងអស់បានមួយរយសែសិបប្រាំពីរឆ្នាំ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបរស់នៅក្នុងដែនដីអេហ្ស៊ីបបានដប់ប្រាំពីរឆ្នាំ ហើយថ្ងៃអាយុនៃជីវិតរបស់យ៉ាកុប គឺមួយរយសែសិបប្រាំពីរឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបរស់នៅស្រុកអេស៊ីប អស់រយៈពេលដប់ប្រាំពីរឆ្នាំ។ លោករស់បានទាំងអស់មួយរយសែសិបប្រាំពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបគាត់រស់នៅក្នុងស្រុកអេស៊ីព្ទ១៧ឆ្នាំ នោះអាយុយ៉ាកុបបាន១៤៧ឆ្នាំហើយ អាល់គីតាប យ៉ាកកូបរស់នៅស្រុកអេស៊ីប អស់រយៈពេលដប់ប្រាំពីរឆ្នាំ។ គាត់រស់បានទាំងអស់មួយរយសែសិបប្រាំពីរឆ្នាំ។ |
នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។
តើអ្នកបម្រើព្រះអង្គត្រូវស៊ូទ្រាំ ដល់កាលណាទៀត? តើពេលណាទើបព្រះអង្គវិនិច្ឆ័យទោស អស់អ្នកដែលបៀតបៀនទូលបង្គំ?
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។