លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
លោកុប្បត្តិ 47:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេឆ្លើយថា៖ «លោកបានសង្គ្រោះជីវិតយើងខ្ញុំ សូមឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកផង យើងខ្ញុំសុខចិត្តធ្វើជាបាវបម្រើរបស់ផារ៉ោនហើយ»។ ព្រះគម្ពីរខ្មែរសាកល ពួកគេតបថា៖ “លោកបានសង្គ្រោះជីវិតយើងខ្ញុំ; សូមឲ្យយើងខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃយើងខ្ញុំផង នោះយើងខ្ញុំនឹងធ្វើជាបាវបម្រើរបស់ផារ៉ោន”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននាំគ្នាពោលថា៖ «លោកម្ចាស់បានសង្គ្រោះអាយុជីវិតយើងខ្ញុំ! សូមលោកម្ចាស់យល់អធ្យាស្រ័យដល់យើងខ្ញុំផង យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់ព្រះចៅផារ៉ោនហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ឆ្លើយថា លោកបានជួយសង្គ្រោះជីវិតយើងខ្ញុំហើយ សូមតែឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកចុះ នោះយើងខ្ញុំនឹងធ្វើជាបាវបំរើដល់ផារ៉ោន អាល់គីតាប ប្រជាជននាំគ្នាពោលថា៖ «ចៅហ្វាយបានសង្គ្រោះអាយុជីវិតយើងខ្ញុំ! សូមចៅហ្វាយយល់អធ្យាស្រ័យដល់យើងខ្ញុំផង យើងខ្ញុំសុខចិត្តធ្វើជាទាសករ របស់ស្តេចហ្វៀរ៉អ៊ូនហើយ»។ |
លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
ពួកអ្នកនាំសារក៏ត្រឡប់មកជម្រាបលោកយ៉ាកុបវិញថា៖ «យើងខ្ញុំបានទៅជួបលោកអេសាវជាបងរបស់លោកហើយ ហើយលោកក៏អញ្ជើញមកជួបលោកដែរ ទាំងមានមនុស្សបួនរយនាក់មកជាមួយផង»។
ដូច្នេះ លោកអេសាវពោលថា៖ «សូមឲ្យបងទុកមនុស្សខ្លះឲ្យនៅជាមួយប្អូនដែរ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «មិនបាច់ទេ សូមឲ្យខ្ញុំបានប្រកបដោយគុណលោកបងចុះ»។
ផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា "សាប់ណាត់-ផានា" ហើយលើកនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ។ ដូច្នេះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីព្ទ។
លុះដល់រដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយភាគក្នុងប្រាំ មកថ្វាយផារ៉ោន ហើយបួនភាគសម្រាប់អ្នករាល់គ្នា គឺជាពូជសម្រាប់សាបព្រោះ ជាអាហារសម្រាប់អ្នករាល់គ្នា សម្រាប់ក្រុមគ្រួសារអ្នករាល់គ្នា និងជាអាហារសម្រាប់កូនតូចៗរបស់អ្នករាល់គ្នា»។
លោកយ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរស្រុកអេស៊ីព្ទ ទុកជាច្បាប់រហូតដល់សព្វថ្ងៃនេះថា ត្រូវថ្វាយមួយភាគក្នុងប្រាំទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះ ដែលមិនបានទៅជារបស់ផារ៉ោន។
បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។
ឯអស់ទាំងសាច់ដែលមានជីវិតទាំងឡាយ អ្នកត្រូវនាំយកសត្វមួយគូៗគ្រប់ទាំងពូជ ទាំងឈ្មោលទាំងញី ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។
នាងរស់និយាយថា៖ «ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនដូចជាពួកស្រីបម្រើរបស់លោកណាម្នាក់ក៏ដោយ តែលោកបានកម្សាន្តចិត្តខ្ញុំ ព្រមទាំងនិយាយរកខ្ញុំជាអ្នកបម្រើលោកដោយសប្បុរសដែរ»។