Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 6:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯ​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង​ឡាយ អ្នក​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​គ្រប់​ទាំង​ពូជ ទាំង​ឈ្មោល​ទាំង​ញី ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​បាន​រួច​ជីវិត​ជា‌មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 រីឯ​ចំពោះ​អស់ទាំង​សត្វមានជីវិត​នៃ​គ្រប់ទាំង​សាច់ អ្នក​ត្រូវ​នាំ​មួយគូ​ៗ​ពី​សត្វ​គ្រប់ប្រភេទ​ទៅក្នុង​ទូកធំ គឺ​មាន​ឈ្មោល​មួយ ញី​មួយ ដើម្បីឲ្យ​បាន​រួចជីវិត​ជាមួយ​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​ពី​បណ្ដា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​ឲ្យ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​ត្រង់​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង‌ឡាយ នោះ​ចូរ​ឲ្យ​ឯង​នាំ​យក​១​គូៗ ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​តែ​ពូជ​ចូល​ទៅ​ក្នុង​ទូក ឲ្យ​បាន​រួច​ជីវិត​ជា​មួយ​នឹង​ឯង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​ពី​បណ្តា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​ឲ្យ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 6:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​ខ្លួន​គេ និង​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ និង​អស់​ទាំង​សត្វ​លូន​វារ​លើ​ដី​តាម​ពូជ ហើយ​គ្រប់​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់។


ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជា‌មួយ​អ្នក​ចេញ​មក​ផង គឺ​ទាំង​សត្វ​ស្លាប សត្វ​ជើង​បួន និង​គ្រប់​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន​ដី ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង មាន​ពាស​ពេញ​នៅ​លើ​ផែន‌ដី»។


សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម